ខេត្តពោធិ៍សាត់ រៀបចំការប្រណាំងទូក «ង» ខ្នាតអន្តរជាតិជាលើកទី២ នៅថ្ងៃទី៧-៨ ខែវិច្ឆិកា

ថ្ងៃសុក្រ ទី ៨ វិច្ឆិកា ២០១៩​
10

ពោធិ៍សាត់៖ ថ្ងៃដំបូងនៃការប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ នៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទឹកដីខេត្តពោធិ៍សាត់ បានបញ្ចប់ដោយជោគជ័យក្នុងស្មារតីសាមគ្គីភាព និងបង្កឲ្យមានភាពសប្បាយអធិកអធមនៅក្នុងខេត្ត។

សូមឲ្យកីឡាករទូកទាំងអស់ រក្សាឲ្យបាននូវភាពថ្លៃថ្នូរ និងសាមគ្គីភាពផ្ទៃក្នុង ក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យនៃការដឹកនាំដ៏ត្រឹមត្រូវរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

គួររំលឹកផងដែរថា ពិធីនេះធ្វើឡើង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមគំនិតផ្តួចផ្តើមពី លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលមានទូកចូលរួមប្រកួតចំនួន៣១ទូក ស្នើនឹង១៥គូ មកពីគ្រប់មន្ទីរអង្គភាព វត្តអារាម និងវិស័យឯកជន៕

ចែករំលែក

បញ្ចេញយោបល់