ពិធីប្រគល់ផ្ទះ១ខ្នង ជូនដល់លោកយាយ ណន ដុស អាយុ ៨៥ឆ្នាំ នៅភូមិអូរតូង សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់

ថ្ងៃព្រហស្បតិ៍ ទី ២៤ តុលា ២០១៩​
9

ពោធិ៍សាត់៖ លោក សំ រិទ្ធិអេង សមាជិកគណៈអចិន្ត្រៃគណ:កម្មាធិការគណបក្សខេត្ត ប្រធានក្រុមប្រឹក្សាក្រុង និងជាអនុប្រធានទទួលការងារអចិន្ត្រៃយ៍នៃក្រុមការងារចុះមូលដ្ឋានក្រុងពោធិ៍សាត់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានចុះទៅភូមិអូរតូង សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ដើម្បីប្រគល់ផ្ទះ១ខ្នង មានទំហំ ៤×៥ ម៉ែត្រ ប្រក់ស័ង្កសី ជូនដល់លោកយាយ ណន ដុស អាយុ ៨៥ ឆ្នាំ ។

ក្នុងពិធីនេះបានការអញ្ជើញចូលរួមពី លោកស្រី ជុក សុផានី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ចម្រើនផល, លោកចាប នាង អភិបាលក្រុងពោធិ៍សាត់, លោក សៀង សុខរិទ្ធី ប្រធានអនុសាខាយុវជនស្រឡាញ់សន្តិភាពក្រុងពោធិ៍សាត់ ។ ក្នុងឱកាសនោះលោក សំ រិទ្ធិ អេង បានកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមការងារចុះជួយសង្កាត់ ក៏ដូចជាអនុសាខាយុវជនស្រឡាញ់សន្តិភាពទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងលះបង់កម្លាំងកាយចិត្ត ចុះជួយដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជារៀងរហូត។

លោកយាយ ណន ដុស មានចិត្តរំភើបរីករាយឥតឧបមា ដោយសម្តែងមនោសញ្ចេតនា គោរពដឹងគុណដល់ គណបក្សប្រជាជនកម្ពុជា ដែលតែងតែស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាប្រជាជន។ លោកយាយ បានបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធិគ្រប់ទិសទីប្រទានពរ សូមឲ្យគណបក្សប្រជាជន ជាពិសេសលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅបន្តដឹកនាំប្រទេសជាតិជារៀងរហូត ។

ចែករំលែក

បញ្ចេញយោបល់