ថវិកាមូលនិធិមរណៈសង្គ្រោះសមាគមក្រុមប្រឹក្សាថ្នាក់ជាតិ ផ្តល់ជូនគ្រួសារសពរបស់អតីតសមាជិកក្រុមប្រឹក្សាខេត្ត

ថ្ងៃព្រហស្បតិ៍ ទី ២៤ តុលា ២០១៩​
6

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និង នាំយកថវិកាមូលនិធិមរណៈសង្គ្រោះសមាគមក្រុមប្រឹក្សាថ្នាក់ជាតិ ចំនួន៤លានរៀលប្រគល់ជូនលោកស្រី សំ ម៉ៃ ភរិយាសពលោក ម៉ាត់ ម៉ូត អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ឡុង ឈុនឡៃ បានថ្លែងនូវការកោតសរសើរនូវគំរូវីរៈភាពជាច្រើនដែលជាស្នាដៃល្អៗក្នុងដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍខេត្តកំពង់ឆ្នាំងរបស់លោក ម៉ាត់ ម៉ូត បានបន្សល់ទុកសំរាប់មន្រ្តីរាជការជំនាន់ក្រោយយកគំរូតាម ដើម្បីបន្តវេនចូលរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

លោក ឡុង ឈុនឡៃ បានផ្តាំផ្ញើសុំអោយលោកស្រី សំ ម៉ៃ ខិតខំថែរក្សាសុខភាពអោយបានល្អ អប់រំកូនចៅអោយខិតខំរៀនដើម្បីអនាគតរបស់ពួកគាត់ និង បានចូលរួមចំណែកថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍សង្គមជាតិអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕

ចែករំលែក

បញ្ចេញយោបល់