ពិធីប្រគល់ផ្ទះថ្មី០២ ខ្នង និងចែកអំណោយឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនកម្ពុជា

ថ្ងៃអង្គារ ទី ២២ តុលា ២០១៩​
4

កំពង់ឆ្នាំង៖ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានរៀបចំពិធីប្រគល់ទទួលផ្ទះ ២ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជន ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ឃូ សុផាន់ មេបញ្ជាការរងតំណាង លោក ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងប្រធាន ស.អ.ក ខេត្តកំពង់ឆ្នាំង និងមានការ អញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្នុងខេត្តលោក មេបញ្ជាការ ផ្នែកសឹករង សាមគ្គីមានជ័យ , ក្រុមការងារ ស.អ.ក ខេត្ត ស្រុក កងកម្លាំងសមត្ថកិច្ច និង ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត។

លោក អភិបាលខេត្ត មានមតិសំណេះ សំណាលជាមួយប្រជាពលរដ្ឋទាំងអស់ និងធ្វើពិធីប្រគល់ផ្ទះជូនដល់សមាជិកអតីតយុទ្ធជន ទាំងពីរគ្រួសាររួមមាន៖
១. ឈ្មោះ សោម សំបូរ ភេទប្រុស ប្រភេទជន ពិការ ID (HA95000865)រស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
២. ឈ្មោះ សុខ សារ៉េត ភេទប្រុស ប្រភេទជន ពិការ ID (HA96000889)រស់នៅ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

ក្នុងពិធីនេះក៏មានការជួយឧបត្ថម្ភ ពីសំណាក់លោក អភិបាលខេត្ត , លោក ប្រធាន ស.អ.ក និង សប្បុរសជន នានា ក្នុងមួយគ្រួសារៗ ទទួលបាននូវថវិកាសរុប ចំនួន ១,០០០,០០០ រៀល , ឃីត មួយកញ្ចប់ , មេមាន់រស់ ចំនួន ០៤ក្បាល , កូនដូង ចំនួន ០២ ដើម និង គ្រឿងឧបភោគ បរិភោគ មួយចំនួន ដោយឡែក ប្រជាពលរដ្ឋចូលរួម ទទួល បានថវិកា ចំនួន ១០,០០០ រៀល ក្នុងម្នាក់ៗផងដែរ។

ជាចុងបញ្ចប់ លោក អភិបាលខេត្ត បានណែនាំ និងផ្តាំធ្ញើដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនារបស់ជនខិលខូច មួយចំនួនឱ្យសោះ យើងត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលកំពុងមានដូចសព្វថ្ងៃនេះ និង សូមជូនពរ សូមមានសុខភាពល្អ ទទួលជោគជ័យក្នុងការងារ ក៏ដូចជាការប្រកបរបទទួលទាន ៕

ចែករំលែក

បញ្ចេញយោបល់