សូមអញ្ជើញទស្សនាវីដេអូ “ចូលរួមអបអរសាទរទិវាអកអំបុក ៩ វិចិ្ឆកា ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ”

ថ្ងៃចន្ទ ទី ២១ តុលា ២០១៩​
16

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញនូវវីដេអូ មានរយៈពេល ១៩នាទី ២៥វិនាទី ក្រោមចំណងជើងថា “ចូលរួមអបអរសាទរទិវាអកអំបុក ៩ វិចិ្ឆកា ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ” ។
គួរបញ្ជាក់ផងដែរថា ៖  នៅថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ជាទិវាអកអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមទទួលទានអំបុកគ្រប់ៗគ្នានិងគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សាររបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ពិតជាមានអត្ថន័យយ៉ាងធំធេង ទាំងក្នុងអត្ថន័យនយោបាយផង អត្ថន័យខាងវប្បធម៌ផង និងការបង្រួបង្រួម​ជាតិផង ពិសេស គឺដើម្បីជ្រោងទង់ ជាតិ សាសនា ព្រះហាក្សត្រដែលជាបាវចនារបស់ជាតិ ប្រឈមនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតតាមលិទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្សពីសំណាក់ក្រុមអ្នកនយោបាយក្បត់ជាតិ ក្បត់សាសនា និងក្បត់ព្រះមហាក្សត្រ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី។

និយាយជារួម ល្បែងនយោបាយរបស់ទណ្ឌិតសម រង្ស៊ី ដែល “ចង់ដុតផ្ទះចោលដើម្បីចំអិនពងមាន់មួយរបស់ខ្លួន” នោះ គឺពិតជាបរាជ័យទាំងស្រុងព្រោះការប្រកាសជាឧឡារឹករបស់សម្តេច ហ៊ុន សែន ក្នុងការរៀបចំបុណ្យអំទូកឆ្នាំនេះ និងការប្រកាសយកថ្ងៃទី​៩វិច្ឆិកា ជាថ្ងៃទទួលទានអំបុកទូទាំងប្រទេសដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ គឺជាវិធានការ ” យកដែកគោលវាយលើគម្របមឈូស” ដើម្បីបញ្ចប់ជាស្ថាពរនូវផែនការរបស់ទណ្ឌិតសម រង្ស៊ី និងគូកនក្នុងការធ្វើប្រហារថ្ងៃ ៩វិច្ឆិកា៕

 

ចែករំលែក

បញ្ចេញយោបល់