ពិធីចែកពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាកសិកររងគ្រោះដោយគ្រោះរាំងស្ងួត ក្នុងស្រុកបាកាន

ថ្ងៃសុក្រ ទី ១៨ តុលា ២០១៩​
6

ពោធិ៍សាត់៖ នៅសាលាវិទ្យាល័យអូរតាប៉ោង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ លោក គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិប្រឆាំងគ្រោះមហន្តរាយ លោក ឡាំ ហេងហួត អនុប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ គណៈប្រតិភូជុំវិញខេត្ត និងអជ្ញាធម៌មូលដ្ឋាន បានបើកពិធីជួបសំណេះសំណាល និងចែកពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាកសិកររងគ្រោះដោយគ្រោះរាំងស្ងួតប្រមាណ ១២៩.០៥០គីឡូក្រាម សម្រាប់ស្ដារឡើងវិញឆ្នាំ២០១៩ ដល់ប្រជាពលរដ្ឋក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន៤ឃុំ គឺ ឃុំអូរតាប៉ោង ឃុំស្វាយដូនកែវ ឃុំបឹងបត់កណ្តោល និងឃុំមេទឹក៕

ចែករំលែក

បញ្ចេញយោបល់