ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត

ថ្ងៃសុក្រ ទី ១៨ តុលា ២០១៩​
6

កែប៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ នៅមន្ទីរផែនការខេត្តកែប មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រោមអធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកែប ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សរុប៧៥រូប។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្រោយចូលរួមវគ្គបណ្តុះបណ្តាលនេះរយៈពេល២ថ្ងៃ អ្នកចូលរួមទាំងអស់បានទទួលចំណេះដឹង និងបានយល់ពីសារសំខាន់នៃការកសាងផែនការអភិវឌ្ឍន៍ និងសង្ឃឹមថា សមាជិកក្រុមការងារកសាងផែនការនឹងអនុវត្តបានតាមគ្រប់ជំហានទាំងអស់ដែលមានក្នុងសេចក្តីណែនាំបច្ចេកទេស។

លោកបានបញ្ជាក់ទៀតថា ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ត្រូវតែមានការចូលរួមយ៉ាងទូលំទូលាយពីអ្នកពាក់ពន្ធ័ក្នុងខេត្ត ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងភាពសក្តិសិទ្ធិ ទើបផែនការអភិវឌ្ឍន៍នេះ ទទួលបានជោគជ័យនិងមានប្រសិទ្ធភាព៕

ចែករំលែក

បញ្ចេញយោបល់