វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកបរិបូណ៌

ថ្ងៃសុក្រ ទី ១៨ តុលា ២០១៩​
4

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលាស្រុកបរិបូណ៌ មានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អម សុភា អភិបាលរង ខេត្តដោយមានអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុម ប្រឹក្សា ស្រុក គណៈអភិបាល ស្រុក ការិយាល័យជុំវិញស្រុក ក្រុម ប្រឹក្សា ឃុំ មេភូមិ តំណាងសហគមន៍ ប្រជាពលរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និង អ្ន កពាក់ព័ន្ធ សរុប ១៦៨នាក់ ស្រី១៩នាក់។

បន្ទាប់ពី លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តថ្លែងសុន្ទរកថា បើកវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់រួចមកលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត បានអានរបាយការណ៍សង្ខេបស្ដីពី សមិទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០១៩ និងបញ្ហាប្រឈមមួយចំនួន របស់រដ្ឋបាលខេត្ត ។

លោក ហង្ស ពិសី នាយកទីចាត់ការ ផែន ការ និងវិនិយោគ សាលាខេត្ត បានអានរបាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០១៩-២០២១) ប្រចាំ ឆ្នាំ២០១៩ និង ទិសដៅ កម្មវិធី វិនិយោគ បីឆ្នាំរំកិល (២០២០-២០២២)។

ថ្លែងក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ ថាការប្រារព្ធ ធ្វើ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាអាណត្តិទី៣ ជាការបង្ហាញអំពីសមិទ្ធផលនានា ដែលសម្រេចបាន រយ:ពេលមួយឆ្នាំ និងគម្រោង វិនិយោគផែនការអភិវឌ្ឍខេត្ត ។ ជាង នេះទៅទៀតវេទិកា ពិគ្រោះយោបល់នេះ បានផ្ដល់ឱកាសដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋចូលរួមពិគ្រោះយោបល់ សំដៅចូលរួមកែលម្អចំណុចដែលនៅ ខ្វះខាត និង ស្វែងដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗដែលកើតមាននៅមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់អាជ្ញាធរ សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនថែមទៀត។

គូសបញ្ជាក់ថា ប្រធានបទដែលត្រូវបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត រួមមាន ៖
១. ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម (អំពី ការអនុវត្តគោល នយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព និង សុវត្ថិភាព ចរាចរណ៍)
២. កិច្ចការ អភិវឌ្ឍន៍មូល ដ្ឋាន
៣. ការ ផ្ដល់ សេវា រដ្ឋបាល របស់ រដ្ឋបាល ថ្នាក់ក្រោមជាតិ
៤. ការគ្រប់គ្រង សោភ័ណ ភាព អនាម័យ បរិស្ថាន និង ធនធម្មជាតិ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត

នៅក្នុងវេទិកានោះ ក៏មានលើកជាសំណួរ និងសំណូមពរដោយផ្ទាល់មាត់ និងលាយលក្ខណ៍ ជាអក្សរមានចំនួន ១១ចំណុច ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានបកស្រាយបំភ្លឺ មួយចំនួន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឲ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឲ្យមានប្រសិទ្ធភាព ។

ចែករំលែក

បញ្ចេញយោបល់