លោក ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគបាល ជំនាន់ទី១៣ លើកទី៣ នៅសាលានគបាលជាតិ ភូមិភាគទី៥ ខេត្តបាត់ដំបង

ថ្ងៃព្រហស្បតិ៍ ទី ១០ តុលា ២០១៩​
6

បាត់ដំបង៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៣ លើកទី៣ និងការប្រកាសតាំងស៊ុប ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៅសាលានគបាលជាតិភូមិ៥ ខេត្តបាត់ដំបង ដែលមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីនគរបាលជាច្រើនរូប។

បន្ទាប់ពីនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានអានសុន្ទរកថាស្វាគមន៍រួចមក លោកឧត្តមសេនីយ៍ទោ ប៉ិច វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ បាអានរបាយការណ៍សង្ខេបអំពីលទ្ធផលនៃកាការបណ្តុះបណ្តាល សិស្សនគរបាលជ័យលាភីសរុបចំនួន២៨៩នាក់ ដែលត្រូវទទួលបានវិញ្ញាបនបត្រ និងប្រកាសតាំងស៊ុបក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។

លោក ប៉ិច វ៉ាន់ បានបន្តទៀតថា វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ បានតម្រូវឱ្យសិស្សនគរបាលសិក្សាចំនួន២១មុខវិជ្ជា ស្មើនឹង៧៩០ម៉ោង ដោយផ្តោតទៅលើចំណេះដឹងជំនាញវិជ្ជាជីវៈនគរបាលជាមូលដ្ឋាន យុទ្ធីវិធីនគរបាល ក្បាច់គុន លំហាត់របៀប ក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង ការពង្រឹងកាយសម្បទា និងរបៀបរបបបំពេញការងាររបស់កម្លាំង ដោយមានការសិក្សាក្នុងថ្នាក់ ការសិក្សាប្រតិបត្តិក្រៅថ្នាក់ និងមានការចុះកម្មសិក្សាផងដែរ។

ជាមួយគ្នានោះ លោក ស ខេង ក៏បានថ្លែងកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់បណ្ឌិតសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ៥ និងភូមិភាគ៦ ដែលបានបំពេញភារកិច្ចប្រកបដោយជោគជ័យតាមផែនការកំណត់ និងបាផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិភូមិ៥ និងភូមិភាគ៦ ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍសាលរៀនបន្តទៀត និងផ្តល់អនុសាសន៍ដល់សិស្សនគរបាលជ័យលាភីទាំងអស់ត្រូវយកចំណេះដឹង ជំនាញ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ ដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារ។ ក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភអគារចំនួន១ខ្នង ផ្លូវបេតុងចំនួន ១ខ្សែ និងរថយន្តសង្គ្រោះចំនួន៥គ្រឿងបន្ថែមទៀត៕

ចែករំលែក

បញ្ចេញយោបល់