សមត្ថកិច្ចចាប់ខ្លួនជនល្មើស ២នាក់ ពីបទជាប់ពាក់ព័ន្ធការចូលរួមគំនិតធ្វើរដ្ឋប្រហារតាមទណ្ឌិតសម រង្ស៉ី

ថ្ងៃព្រហស្បតិ៍ ទី ១០ តុលា ២០១៩​
14

កំពង់ចាម៖ អតីតសមាជិកប្រឹក្សាស្រុកដែលជាអតីតគណបក្សសង្គ្រោះជាតិចំនួន ២នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ពាក់ព័ន្ធករណីប្រមូលផ្ដុំ ដើម្បីផ្សព្វផ្សាយផែនការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាំជរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាព ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី។

មន្ដ្រីនគរបាលជាន់ខ្ពស់ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បុគ្គលទាំង ២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បាននៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ទី១៖ឈ្មោះ អន សាវេន និងទី២៖ឈ្មោះ លី គឹមហ៊ាង។

មន្ត្រីមានសមត្ថកិច្ច បានបញ្ជាក់ទៀតថា អ្នកទាំងពីរនាក់នេះ ត្រូវបានលោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម ចេញដីកាបញ្ជាឲ្យចូលខ្លួន ដោយចោទថា បានប្រព្រឹត្តបទល្មើស «រួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៥៣ និងមាត្រ ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

ចែករំលែក

បញ្ចេញយោបល់