លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាធ្លាប់ឆ្លងកាត់ការហ៊ុំមព័ទ្ធ និងគំរាមដាក់ទណ្ឌកម្មពីប្រទេសមហាអំណាច

ថ្ងៃព្រហស្បតិ៍ ទី ១០ តុលា ២០១៩​
8

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ល្បែងនយោបាយដាក់ទណ្ឌកម្មរបស់ប្រទេសមហាអំណាចមិនអាចសម្លាប់ប្រទេសណាបាននោះទេ ខណៈពេលកាលពីអតីតកាល កម្ពុជាធ្លាប់រងការហ៊ុំមព័ទ្ធ ដោយទណ្ឌកម្មពីប្រទេសអ្នកមានអំណាច។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩) ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញពីមោទនភាពខ្ពស់ផងដែរចំពោះការស្តារ និងកសាងប្រទេសជាតិឡើងវិញចេញពីបាតដៃទទេ ពោលគឺមិនបានទទួលមរតកពីអ្នកណានោះទេ បន្ទាប់ពីរំដោះប្រទេសជាតិចេញពីរបប្រល័យពូជសាសន៍ខ្មែរក្រហម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកកាលពីអតីតកាលដែលក្រោយពីការរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម កម្ពុជាពុំមានប្រាក់សម្រាប់ចាយវាយ ប្រជាជនត្រូវធ្វើការដោះដូរគ្នារវាងទំនិញនិងទំនិញដូចជា ត្រីដូរជាយកអង្ករ អង្ករត្រូវដូរជាមួយក្រណាត់ជាដើម៕

ចែករំលែក

បញ្ចេញយោបល់