កិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅផែនការបន្តត្រីមាសទី៤ និងចែកប័ណ្ណសរសើរស្នាដៃការងារ

ថ្ងៃព្រហស្បតិ៍ ទី ១០ តុលា ២០១៩​
12

កំពង់ឆ្នាំង៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ លោក កែវ ពៅ ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្ដី ស ខេង និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ ខែ និងលើកទិសដៅផែនការបន្តត្រីមាសទី៤ ឆ្នាំ២០១៩ និងចែកប័ណ្ណសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចទាំងអស់របស់មន្ទីរ និងផ្សព្វផ្សាយផែនការសំខាន់ៗមួយចំនួន ពិធីនេះប្រារព្ធនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក កែវ ពៅ បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំតាមការិយាល័យ និងមន្ត្រីការិយាល័យជំនាញទាំងអស់ក្នុងមន្ទីរ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ។ បន្ទាប់ពីកិច្ចប្រជុំ លោក ក៏បានអញ្ជើញចែកប័ណ្ណសរសើរជូនថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចទាំងអស់របស់មន្ទីរ ក្នុងភាពរីករាយ និងស្និតស្នាលក្រៃលែង៕

ចែករំលែក

បញ្ចេញយោបល់