កម្មវិធីបុណ្យឆ្លងអាសនៈ និងបន់ស្រន់ម្ចាស់ទឹក ម្ចាស់ដីបារមី លោកតា ឧកញ្ញ៉ា(ពៅ) បួងសួងសុំសេចក្តីសុខជួយតាមថែរក្សា និងការពារភាពសុខសាន្តក្នុងសង្គម

ថ្ងៃព្រហស្បតិ៍ ទី ១០ តុលា ២០១៩​
9

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ឈឹម ស្រីមុំ អញ្ជើញ ក្នុងពិធីបន់ស្រន់ដល់ ម្ចាស់ទឹក ម្ចាស់ដី បារមីលោកតា ឧកញ៉ា ( ពៅ ) ពិធីក៏មានការចូលរួមរបស់ថ្នាក់ដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្ត អភិបាលក្រុង រួមនិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដោយបានប្រារព្ធឡើង នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមកន្លងព្រះពុទ្ធសាសនា និងមានសម្តែងធម្មទេសនា នាថ្ងៃរសៀល ដើម្បីនិងយក បញ្ញារៀងៗខ្លួន ការធ្វើបុណ្យថ្ងៃនេះគឺជាការឆ្លងនូវ អាសនៈថ្មីជូនដល់ម្ចាស់ទឹក ម្ចាស់ដីដែលមានលោកតា ឧកញ្ញ៉ា (ពៅ) ដែលជាម្ចាស់ទឹកដីថែរក្សានៅក្នុងទីកន្លែងនេះ និងសូមបួងសួងសុំជួយថែរក្សាដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋដែលបានមករស់នៅក្នុងទីកន្លែងថ្មីនេះ សមប្រកបទៅដោយសេចក្តីសុខសប្បាយគ្រប់ៗគ្នា ជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់