មេរដ្ឋប្រហារ សម រង្ស៊ី បន្តបោកប្រាស់អ្នកគាំទ្រខ្លួនឱ្យចូលរួមក្នុងបដិវត្តន៍ហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់និងលុបបំបាត់របបរាជានិយមនៅកម្ពុជា

ថ្ងៃចន្ទ ទី ៧ តុលា ២០១៩​
53

ទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្បត់ជាតិបានដើរមកដល់ផ្លូវទ័លច្រកក្រោយពីការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកាផ្លាស់ប្តូររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅកម្ពុជាក្រោមលេសនៃការវិល ត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាវាយបំបែកហើយការអនុវត្តច្បាប់ប្រឆាំងនឹងមេរដ្ឋប្រហារ និងអ្នករួមគំនិតក្បត់មិនត្រូវបានលើកលែង ចំពោះជនណាម្នាក់ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ។

ភាពទ័លច្រកនេះ បានបង្ខំឱ្យក្រុមមេរដ្ឋប្រហារខ្ជាក់ចេញជាបន្តបន្ទាប់នូវផែនការទុច្ចរិតនិងឧបាយកលអាក្រក់ផ្សេងទៀត ដែលពួកគេបានរៀបចំដើម្បីបំផ្លាញកម្ពុជា បំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលប្រជាជនកម្ពុជា បាននិងកំពុងទទួលផ្លែផ្កានៃសុសសន្តិភាព។ ម្តងហើយ ម្តងទៀត សម រង្ស៊ី បានប្រើប្រាស់ឧបាយកលទុច្ចរិត ដើម្បីបោកបញ្ឆោត បំផុសបំផុល បោកប្រាស់ប្រជាជនអូសទាញប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធចូលរួមក្នុងផែនការក្បត់ជាតិរបស់ខ្លួន។

ក្រោយពីការប៉ុនប៉ងធ្វើរដ្ឋប្រហារត្រូវបានវាយបំបែកមុខ មេរដ្ឋប្រហារត្រូវបានចោទប្រកាន់ពីបទឧបឃាត និងបក្ខពួកផ្សេងទៀតត្រូវបានចោទពីបទរួមគំនិតក្បត់ ទណ្ឌិត សម រង្ស៊ី បានខិតខំបោកប្រាស់ពលរដ្ឋបន្តទៀតថា ផែនការវិលត្រឡប់រស់ខ្លួនមិនមែនជារដ្ឋប្រហារទេ តែជាអំណាចប្រជាពលរដ្ឋដើម្បីបង្ខំឲ្យ «ជនផ្តាច់ការ» ចុះ ចេញពីតំណែង។ តើនរណាជាជនផ្តាច់ការ? ជនក្បត់ ជាតិ សម រង្ស៊ី ជាជនជំនាញខាងលាបពណ៌ មួលបង្កាច់គ្រប់បែបយ៉ាងមកលើរាជរដ្ឋាភិបាលមកលើគណបក្ស ប្រជាជនកម្ពុជា និងមកលើថ្នាក់នាំជាតិដែលកើតចេញពី ការបោះឆ្នោតប្រជាធិបតេយ្យ សេរី ត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីធ្វើជាលេសសម្រចមហិច្ឆតាក្បត់ជាតិរបស់ខ្លួន។ សូម្បីតែអង្គព្រះមហាក្សត្រ ក៏ទណ្ឌិត សម រង្ស៊ី មិនញ ញើតដៃ មិនខ្លាចរអារក្នុងការលាបពណ៌ព្រះអង្គថាជា «អាយ៉ង» ហៅព្រះមហាក្សត្រខ្មែរ បច្ចុប្បន្នថា «វា» និងប្រមាថ ព្រះចេស្តាព្រះមហាក្សត្រដ៏ធ្ងន់ធ្ងរ។

ទណ្ឌិត សម រង្ស៊ី កំពុងតែបំភ័ន្តសាធារណមតិជាតិនិងអន្តរជាតិថា «ការចាប់បង្ខំ» ឱ្យរដ្ឋាភិបាលស្របច្បាប់ មេដឹកនាំស្របច្បាប់ចុះចេញពីតំណែងដោយប្រើអំ ណាចប្រជាពលរដ្ឋ មិនមែនជារដ្ឋប្រហារ។ អ្នកដែលជឿទណ្ឌិត សម រង្ស៊ី ពិតជានឹងអស់ស្រូវពូជ ហើយនឹងលង់ ខ្លួនក្នុងផែនការបដិវត្តន៍ពណ៌ហិង្សា និងផែនការរដ្ឋ ប្រហាររបស់ សម រង្ស៊ី ហើយនឹងត្រូវប្រឈមមុខច្បាប់ ដោយមិនអាចគេចផុតឡើយ។ ការប្រើអំណាចពលរដ្ឋគឺបង្ខំរដ្ឋាភិបាលស្របច្បាប់ចេញពីតំណែង ជាបដិវត្តន៍ហិង្សាដើម្បីផ្លាស់ប្តូររបបដឹកនាំ ហើយនេះគឺជារដ្ឋ ប្រ ហារ! រដ្ឋប្រហារគឺជាការប៉ុនប៉ងផ្តួលរំលំដោយគ្រប់មធ្យោ បាយ និងគ្រប់រូបភាពទាំងហិង្សា និងអហិង្សា។

ដូច្នេះ ទោះក្នុងរូបភាពណាក៏ដោយ ពេលណាក៏ដោយ មធ្យោបាយណាក៏ដោយអ្វីដែលទណ្ឌិត សម រង្ស៊ី បានធ្វើកំពុងធ្វើ និងបន្តធ្វើគឺជាការធ្វើរដ្ឋប្រហារដើម្បី ខ្លួនអាចឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យ និងធ្វើ ការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា ហើយធ្ងន់ធ្ងរជាងនេះទៅទៀត ជនក្បត់ជាតិតត្រកូលពីឪដល់កូន សម រង្ស៊ី មិនគោរពរបបរាជានិយមហើយមានផែនការ សម្រេចគោលដៅរបស់ខ្មោចឪធ្វើការផ្តួលរំលំព្រះរាជបល្ល័ង្គ និងបំបាត់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

នៅចំពោះមុខការគំរាមកំហែងលើសន្តិសុខ ស្ថិរភាពនយោបាយ ការអភិវឌ្ឍរបស់កម្ពុជានេះហើយ បានជារាជរដ្ឋាភិបាលតាមរយៈក្រសួងយុត្តិធម៌បានបំបែកផែន ការរដ្ឋប្រហាររបស់ សម រង្ស៊ី និងបក្ខពួកទាំងក្នុងនិងក្រៅប្រទេស ហើយបានកំណត់ថា៖

១៖ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជាគឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្ម ទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ «បទល្មើសឧបឃាត»នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

២៖ ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងការនេះត្រូវជាប់ទោសពី «បទល្មើសរួមគំនិត ក្បត់» ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធ នាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ទៅ២០ឆ្នាំ ប្រសិនបើជន ល្មើសគឺជាអ្នករាជការសាធារណៈ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួម ក្នុងអំពើរួមគំនិតក្បត់ខាង លើ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការបង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឲ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិមាត្រា ៤៥៤ នៃក្រមព្រហ្ម ទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

៣៖ ការប្រើរចនាសម្ព័ន្ធនៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ដែលគណបក្សនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយសាលដីកាស្ថាពរលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចូលរួមអនុវត្តផែនការខាងលើ គឺជាទង្វើប្រឆាំងនឹងសាលដីការបស់តុលាការកំពូលផងខុសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយផង និងខុសទៅនឹងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាផង។

៤៖ ផែនការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេសជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌនៃព្រះរា ជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម អាស្រ័យទៅ តាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។

ផ្អែកលើមូលដ្ឋានផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាខាងលើ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បាននិងកំពុងចាត់វិធានការម៉ឺងម៉ាត់បំផុត និងតឹងរឹងបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំង នឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងវិបុលភាពរបស់ប្រទេសជាតិ ព្រមទាំងសេចក្តីសុខ សាន្តរបស់ប្រជាជនកម្ពុជា។

ដូច្នេះសូមជនរួមជាតិ កុំចាញ់ឧបាយកលបោកបញ្ឆោត របស់ឧក្រិដ្ឋជនដែលអាចនាំឱ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួមប្រឆាំង ឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដោយសហការរាយការណ៍ អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព៕

ដោយ៖ ចៅចាក់ស្មុក

ចែករំលែក

បញ្ចេញយោបល់