លិខិតមិត្តអ្នកអាន៖ មេរដ្ឋប្រហារ សម រង្ស៊ី បន្តបោកប្រាស់អ្នកគាំទ្រខ្លួនឱ្យចូលរួមក្នុងបដិវត្តន៍ហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងលុបបំបាត់របបរាជានិយមនៅកម្ពុជា

ថ្ងៃសុក្រ ទី ៤ តុលា ២០១៩​
11

ទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្បត់ជាតិបានដើរមកដល់ផ្លូវទ័លច្រកក្រោយពីការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងកាផ្លាស់ប្តូររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅកម្ពុជាក្រោមលេសនៃការវិលត្រឡប់ មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាវាយបំបែក ហើយការអនុវត្តច្បាប់ប្រឆាំងនឹងមេរដ្ឋប្រហារ និងអ្នករួមគំនិតក្បត់មិនត្រូវបានលើកលែងចំពោះជនណាម្នាក់ដើម្បី ការពារជាតិ សាសនា និងព្រះមហាក្សត្រ។ ភាពទ័លច្រកនេះ បានបង្ខំឱ្យក្រុមមេរដ្ឋប្រហារខ្ជាក់ចេញជាបន្តបន្ទាប់នូវផែនការទុច្ចរិតនិងឧ​បាយកលអាក្រក់ផ្សេងទៀតដែលពួកគេបានរៀបចំដើម្បីបំផ្លាញកម្ពុជា បំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលប្រជាជនកម្ពុជា បាននិងកំពុងទទួលផ្លែផ្កានៃសុសសន្តិភាព។ ម្តងហើយម្តងទៀត សម រង្ស៊ី បានប្រើប្រាស់ឧបាយកលទុច្ចរិតដើម្បីបោកបញ្ឆោតបំផុសបំផុល បោកប្រាស់ប្រជា អូសទាញប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុចូលរួមក្នុងផែនការក្បត់ជាតិរបស់ខ្លួន។

ក្រោយពីការប៉ុនប៉ងធ្វើរដ្ឋប្រហារត្រូវបានវាយបំបែកមុខ មេរដ្ឋប្រហារត្រូវបានចោទប្រកាន់ពីបទឧបឃាត និងបក្ខពួកផ្សេងទៀតត្រូវបានចោទពីបទរួមគំនិតក្បត់ ទណ្ឌិត សម រង្ស៊ី បានខិតខំបោកប្រាស់ពលរដ្ឋបន្តទៀតថាផែនការវិលត្រឡប់រស់ខ្លួនមិនមែនជារដ្ឋប្រហារទេ តែជាអំ​ណាចប្រជាពលរដ្ឋដើម្បីបង្ខំឲ្យ «ជនផ្តាច់ការ»ចុះចេញពីតំណែង។ តើនរណាជាជនផ្តាច់ការ? ជនក្បត់ជាតិ សម រង្ស៊ី ជាជនជំនាញខាងលាបពណ៌ មួលបង្កាច់គ្រប់បែបយ៉ាងមកលើរាជរដ្ឋាភិបាល មកលើគណបក្សប្រជាជនកម្ពុជា និងមកលើថ្នាក់នាំជាតិដែលកើតចេញពីការបោះឆ្នោតប្រជាធិបតេយ្យ សេរី ត្រឹមត្រូវនិងយុត្តិធម៌ដើម្បីធ្វើជាលេសសម្រចមហិច្ឆតាក្បត់ជាតិរបស់ខ្លួន។ សូម្បីតែអង្គព្រះមហាក្សត្រ ក៏ទណ្ឌិត សម រង្ស៊ី មិនញញើតដៃ មិនខ្លាចរអារក្នុងការលាបពណ៌ព្រះអង្គថាជា «អាយ៉ង» ហៅព្រះមហាក្សត្រខ្មែរ បច្ចុប្បន្នថា «វា» និងប្រមាថ ព្រះចេស្តាព្រះមហាក្សត្រដ៏ធ្ងន់ធ្ងរ។

ទណ្ឌិត សម រង្ស៊ី កំពុងតែបំភ័ន្តសាធារណមតិជាតិនិងអន្តរជាតិថា «ការចាប់បង្ខំ»ឱ្យរដ្ឋាភិបាល​ស្របច្បាប់ មេដឹកនាំស្របច្បាប់ចុះចេញពីតំណែងដោយប្រើអំណាចប្រជាពលរដ្ឋ មិនមែនជារដ្ឋប្រហារ។ អ្នកដែល ជឿទណ្ឌិត សម រង្ស៊ី ពិតជានឹងអស់ស្រូវពូជ ហើយនឹងលង់ខ្លួនក្នុងផែនការបដិវត្តន៍ពណ៌ហិង្សា និងផែនការរដ្ឋប្រហាររបស់ សម រង្ស៊ី ហើយនឹងត្រូវប្រឈមមុខច្បាប់ ដោយមិនអាចគេចផុតឡើយ។ ការប្រើអំណាចពលរដ្ឋគឺបង្ខំរដ្ឋាភិបាលស្របច្បាប់ចេញពីតំណែងជាបដិវត្តន៍ ហិង្សាដើម្បីផ្លាស់ប្តូររបបដឹកនាំ ហើយនេះគឺជារដ្ឋប្រហារ! រដ្ឋប្រហារគឺជាការប៉ុនប៉ងផ្តួលរំលំដោយគ្រប់មធ្យោបាយ និងគ្រប់រូបភាពទាំងហិង្សា និងអហិង្សា។ ដូច្នេះ ទោះក្នុងរូបភាពណាក៏ដោយ ពេលណាក៏ដោយ មធ្យោបាយណាក៏ដោយ អ្វីដែលទណ្ឌិត សម រង្ស៊ី បានធ្វើ កំពុងធ្វើ និងបន្តធ្វើគឺជាការធ្វើរដ្ឋប្រហារដើម្បី ខ្លួនអាចឡើងកាន់អំណាចតាមបែ​បមិនប្រជាធិបតេយ្យ និងធ្វើការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា ហើយធ្ងន់ធ្ងរជាងនេះទៅទៀត ជន​ក្បត់ជាតិតត្រកូលពីឪដល់កូន សម រង្ស៊ី មិនគោរពរបបរាជានិយមហើយមានផែនការ សម្រេ​ចគោលដៅរបស់ខ្មោចឪធ្វើការផ្តួលរំលំព្រះរាជ បល្ល័ង្គ និងបំបាត់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

នៅចំពោះមុខការគំរាមកំហែងលើសន្តិសុខ ស្ថិរភាពនយោបាយ ការអភិវឌ្ឍរបស់កម្ពុជានេះហើយ បានជារាជរដ្ឋាភិបាលតាមរយៈក្រសួងយុត្តិធម៌បានបំបែក ផែនការរដ្ឋប្រហាររបស់ ស​ម រង្ស៊ី និងបក្ខពួកទាំងក្នុងនិងក្រៅប្រទេស ហើយបានកំណត់ថា៖

១) ផែនការប៉ុនប៉ងធ្វើរដ្ឋប្រ​ហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាគឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ «បទល្មើសឧបឃាត»នេះ ត្រូវដាក់ពន្ធនា​គារអស់មួយជីវិត។

២) ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងការនេះ ត្រូវជាប់ទោសពី «បទល្មើសរួមគំនិតក្បត់» ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ទៅ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។ ដោយឡែ​កចំពោះបុគ្គលណាដែលបានចូលរួម ក្នុងអំពើរួមគំនិតក្បត់ខាងលើ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការបង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឲ្យរួចផុតពីការទទួលទោសដោយអនុលោមតាមបញ្ញត្តិមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

៣) ការប្រើរចនាសម្ព័ន្ធនៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ដែលគណបក្សនេះ ត្រូ​វបានតុលាការកំពូលសម្រេចរំលាយចោលដោយសាលដីកាស្ថាពរលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចូលរួមអនុវត្តផែនការខាងលើ គឺជាទង្វើប្រឆាំងនឹងសាលដីការប​ស់តុលាការកំពូលផងខុសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយផង និងខុសទៅនឹងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាផង។

៤) ផែនការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេសជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។

ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាខាងលើ កងកម្លាំងមានសមត្ថកិច្ចពាក់ព័​ន្ធទាំងអស់បាននិងកំពុងចាត់វិធានការម៉ឺងម៉ាត់បំផុត និងតឹងរឹងបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងវិបុលភាពរបស់ប្រទេសជាតិ ព្រមទាំងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។ ដូច្នេះសូមជនរួមជា​តិ កុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាចនាំឱ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួមប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំ​ផ្លាញជាតិខាងលើនេះ ដោយសហការរាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩

ចែករំលែក

បញ្ចេញយោបល់