លោកស្រី ម៉ែន សំអន អំពាវនាវពលរដ្ឋធ្វើបុណ្យដោយក្ដីរីករាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងរួមគ្នាការពារសន្ដិភាព កុំឲ្យក្រុមក្បត់ជាតិមកបំផ្លាញ

ថ្ងៃចន្ទ ទី ២៣ កញ្ញា ២០១៩​
7

លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើ បុណ្យតាមប្រពៃណីដោយក្ដីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ លើសពីនេះ ត្រូវរួមគ្នាបន្ដថែរក្សាសន្ដិភាព ដាច់ខាតកុំឲ្យក្រុមក្បត់ជាតិមកបំផ្លាញ។

សារអំពាវនាវរបស់ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកា សដឹកនាំលោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ នៃក្រសួងមុខងារសាធារណៈ ចុះជួយស្រុកសំបូរ បានអញ្ជើញចូលរួមក្នុងវេនកាន់បិណ្ឌទី៩ នៅវត្តវិហារសសរ១០០ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ថ្លែងក្នុងពិធីនោះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានគូសបញ្ជាក់ថា ដោយសារតែប្រទេសជាតិមានសុខសន្តិ ភាពពេញលេញ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេស កំពុងប្រារព្ធពិធីកាន់បិណ្ឌ។ ចំណែកឯទឹកចិត្តសទ្ធាជ្រះ ថ្លានាថ្ងៃនេះ បានកើតឡើងចេញពីការរួមសាមគ្គីពីសំ ណាក់ឧកញ៉ា លោក លោកស្រី ទាំងអស់គ្នាបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមក្នុងការកសាង និងបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការ អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកស្រី បានបន្តទៀតថា ប្រជាពលរដ្ឋ គឺត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ប្រឹងប្រែងអភិវឌ្ឍមូលដ្ឋាន អា ជ្ញាធរមូលដ្ឋានត្រូវខិតខំប្រឹងប្រែង បម្រើសេវាសាធារណៈឲ្យបានល្អ ដោយមិនត្រូវខ្វល់ខ្វាយរឿងអ្នកណាចូលស្រុក ឬមិនចូលស្រុកនោះទេ។

លោកស្រី ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមា ជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា៕

ចែករំលែក

បញ្ចេញយោបល់