លោក ពុំ ចាន់ថា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំជឿនូវអ្វីដែលជាការឃោសនារបស់ទណ្ឌិត សម រង្សី

ថ្ងៃចន្ទ ទី ២៣ កញ្ញា ២០១៩​
8

ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារចុះជួយភូមិបន្ទាយដីលើ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្ត PIPP បានចូលរួម
ជាមួយលោក ពុំ ចាន់ថា ប្រធានក្រុមការងារចុះជួយសង្កាត់បន្ទាយដី ទៅចូលរួមជាមួយវេនកាន់បិណ្ឌរបស់PM ខេត្តពោធិ៍សាត់ ដោយនាំយកទយ្យទាន និងថវិការមួយចំនួនចូលរួមក្នុងពិធីកាន់បិណ្ឌទី៩ នៅវត្តបន្ទាយដី ស្ថិតក្នុងភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងនោះលោក ពុំ ចាន់ថា ប្រធានក្រុមការងារចុះជួយសង្កាត់បន្ទាយដី បានធ្វើការផ្ដាំផ្ញើដល់បងប្អូនចំណុះជើងវត្ត កុំជឿនូវអ្វីដែលជាការឃោសនារបស់ទណ្ឌិត សម រង្សី ដែលជាជនក្បត់ជាតិបំផុលអោយទៅចូលរួមទទួលនៅថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០១៩ អោយសោះ ហើយទណ្ឌិតរូបនេះមានជាប់ទោសថ្មីមួយទៀតពីបទប្រមាថព្រះមហាក្សត្រនឹងពីបទភារវះកម្មមានគោលបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលប្រជាពលរដ្ឋបោះឆ្នោតជូន ហើយទោសនេះប្រឈមមុខជាប់ទោសពី១៥ទៅ៣០ឆ្នាំ ដូច្នេះសូមបងប្អូនកុំចាញ់បោកពួកទាំងនេះខ្លាចមានទោសដល់ខ្លួន៕

ចែករំលែក

បញ្ចេញយោបល់