អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដែល បង្កឲ្យមានការជន់លិចស្រូវប្រជាពលរដ្ឋ

ថ្ងៃសៅរ៍ ទី ២១ កញ្ញា ២០១៩​
6

បន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង និងទឹកហូរមកពីខេត្តឧត្តរមានជ័យ បង្ករឲ្យមានការជន់លិចស្រូវប្រជាពលរដ្ឋ ប្រមាណ៧៥០ ហិកតា នៅក្នុងផ្ទៃអាងស្ពានស្រែង និងខាងលើ ផ្ទៃអាងស្ពានស្រែង ឋិតក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។

សូមជម្រាបផងដែរថា តាមការបញ្ជាក់ច្បាស់ការពីជំនាញធនធានទឹក និងឧត្តុនិយម និងកសិកម្មឲ្យដឹងថា ស្ថានភាពទឹក និងស្រូវដែលប្រជាពលរដ្ឋបានដាំដុះក្នុងផ្ទៃអាងដែលបានកំពុងរងការជន់លិចរយ:ពេល ២ថ្ងៃមកនេះ មានភាពស្រកចុះធូរស្រាលហើយ ដោយសារក្រុមការងារធនធានទឹកខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះបើកទ្វារអាងបង្ហូរទឹកចេញទៅគ្រប់ប្រឡាយ រំដោះទឹកជំនន់ និងប្រព័ន្ធស្រោចស្រពផ្នែកខាងក្រោមអាង ។

ដោយឡែកចំពោះបញ្ហាស្រូវប្រជាពលរដ្ឋកំពុងលិចលង់នោះ នៅមិនទាន់មានការខូចខាតទេ ក្រុមការងារបានកំពុងយកចិត្តទុកដាក់ដោះស្រាយជាប់ជាប្រចាំ ៕

ចែករំលែក

បញ្ចេញយោបល់