គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះពិនិត្យផ្ទៀងផ្ទាត់និងធ្វើការវាយតម្លៃបេក្ខភាពក្រុងកំពង់ឆ្នាំងក្នុងក្របខណ្ឌនៃចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២

ថ្ងៃសុក្រ ទី ២០ កញ្ញា ២០១៩​
9

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត(គ.ជ.វ.ទ.) ដឹកនាំដោយលោក អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរង គ.ជ.វ.ទ. បានចុះពិនិត្យផ្ទៀងផ្ទាត់និងធ្វើការវាយតម្លៃបេក្ខភាពក្រុងកំពង់ឆ្នាំង នៃខេត្តកំពង់ឆ្នាំង ក្នុងក្របខណ្ឌនៃចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ដោយមានការចូលរួមពីលោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត លោកអភិបាលក្រុង និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង។

ការចុះវាយតម្លៃនេះអនុវត្តទៅតាមនីតិវិធី ដែលតម្រូវឲ្យមានកិច្ចប្រជុំពិភាក្សាវាយតម្លៃ ការពិនិត្យសំណុំឯកសារភ្ជាប់ និងការចុះពិនិត្យទីតាំងជាក់ស្ដែង ដែលនឹងបន្តចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩៕

ចែករំលែក

បញ្ចេញយោបល់