រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនិងក្រុមការងារបានចូលរួមពិធីកាន់បិណ្ឌទី៧ សម្រាប់វត្តទាំង៥ ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ

ថ្ងៃសុក្រ ទី ២០ កញ្ញា ២០១៩​
7

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តភ្នំចំពុះ ស្ថិតនៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងារបានចូលរួមពិធីកាន់បិណ្ឌទី៧ សម្រាប់វត្តទាំង៥ ក្នុងឃុំគោកបន្ទាយ ដោយបានចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរ ស្ថាប័នជុំវិញខេត្ត។

ក្នុងឱកាសនោះដែរ លោក បានប្រគេនទេយ្យវត្ថុ ចំពោះ ព្រះសង្ឃ មានសាដកចំនួន១ ទឹកដោះគោ១កំប៉ុង តែ១កញ្ចប់ ស្ករសរ១កញ្ចប់ កាហ្វេ១កញ្ចប់ ថ្នាំដុះធ្មេញ១ដប ទៀនធូប និងបានប្រគេនវត្តចំនួន៥វត្ត ក្នុង១វត្ត មាន អង្គរ៣បាវ មីម៉ាម៉ា ២កេស ទឹកផ្លែឈើ៤កេះ ទឹកស៊ីអ៊ីវ១២ដប ទឹកត្រី១២ដប ប្រេងឆា២ដប ទឹកបរិសុទ្ធ៤កេះ និងបច្ច័យមួយវត្ត ១,០០០,០០០រៀល ពុទ្ធបរិស័ទ ២៣៤នាក់ ក្នុងមួយនាក់ថវិកា ១០,០០០រៀល ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់