អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីរាជការសាលាខេត្ត សាលាស្រុកកំពង់លែង អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តភ្នំទេពីគិរីធម្មបាល ឃុំកំពង់ហៅ

ថ្ងៃសុក្រ ទី ២០ កញ្ញា ២០១៩​
6

កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើដោយលោក កែវ ពៅ ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលស្រុកកំពង់លែង បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ ជាមួយពុទ្ធបរិស័ទនៅ វត្តភ្នំទេពីគិរីធម្មបាល ស្ថិតនៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោក អៀង វុធ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទបានរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ចំពោះមាតាបិតា ជីដូន ជីតា និងញាតិការ ទាំង៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ត កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ សូមទទួលបាននូវផល្លានិសង្ឃដែល ឯកឧត្តម ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះសូមឲ្យអំណាច នៃអានិសង្ឃ នេះជួយទ្រទ្រង់ ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ ទីឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ។ ក្នុងនោះដែរ បច្ច័យជើងបិណ្ឌទទួលបានចំនួន៦,៦៨៣,០០០រៀល រួមជាមួយទេយ្យវត្ថុមួយចំនួនទៀត ត្រូវបានប្រគេនព្រះសង្ឃសម្រាប់ការកសាងទីអារាម៕

ចែករំលែក

បញ្ចេញយោបល់