ក្រោមម្លប់សន្តិភាព ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលមានសិទ្ឋិសេរីភាពចូលរួមក្នុងពិធីបុណ្យជាតិភ្ជុំបិណ្ឌយ៉ាងសប្បាយរីករាយ

ថ្ងៃសុក្រ ទី ២០ កញ្ញា ២០១៩​
10

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ថន ថាវុទ្ធា អភិបាល នៃគណ:អភិបាលស្រុកចន្ទ្រា បានដឹកនាំក្រុម ការងារមន្ត្រីក្រោមឱវាទចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្ត ចំបក់ធំ ឃុំមេសរថ្ងក ក្នុងឱកាសនោះដែរលោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទូក្ខពីសំណាក់នាយឧត្តម សេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចន្ទ្រា និងលោក ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង ដែលជានិច្ចជាកាល លោកតែងតែគិតគូពីសុខទុក្ខរបស់ ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជាដើម។

បន្ទាប់មកលោកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក រួមនិងក្រុមការងារ បានប្រគេនចង្ហាន់ព្រះសង្ឃចូល បុណ្យឆ្លងវេនរួមមានទឹកក្រូច១កេះ ទឹកបាកាស១កេសទឹកសុទ្ធ១កេស មី១កេស ទឹកត្រី១យូ ទឹកសុីអុីវ ១យូ ស្ករ១Kg ប៊ីចេង១Kg ធូប ទៀន និងថវិកា ៣៥០០០០រៀល( បីសែនប្រាំមឺិងរៀល)សរុបបងប្អូនប្រជាពលរដ្ឋចូលរួម២៧៥នាក់៕

ចែករំលែក

បញ្ចេញយោបល់