លោក ឈួរ ច័ន្ទឌឿន និងលោកស្រី ព្រមទាំងមន្រ្តីរាជការ ចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តក្រឡែងកែង

ថ្ងៃអង្គារ ទី ១៧ កញ្ញា ២០១៩​
5

កំពង់ឆ្នាំងៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកស្រី ឈឹម ស្រីមុំ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការអង្គភាពជុំវិញខេត្ត នេះ បានអញ្ជើញទៅចូលរួម ក្នុងពិធីកាន់បិណ្ឌវេនទី២ ជាមួយពុទ្ធបរិស័ទនៅ វត្តក្រឡែងកែង ស្ថិតនៅឃុំលង្វែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
នៅក្នុងឱកាសនោះ លោក ឈួរ ច័ន្ទ ឌឿន លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានរាប់បាត បង្សុកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ចំពោះមាតាបិតា ជីដូន ជីតា និង ញាតិ កាលទាំង៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ ព្រមទាំងឧទ្ទិសដល់ ដួងវិញ្ញាណក្ខ័ន្ត កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ សូមទទួលនូវផល្លានិសង្ឃដែល លោក លោកស្រី និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះសូមឲ្យអំណាច នៃអានិសង្ឃ នេះជួយទ្រទ្រង់ ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ ទីឋានបរមសុខ ក្នុងឋានសុគតិភពកុំបី ខានឡើយ ៕

ចែករំលែក

បញ្ចេញយោបល់