សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរាជការ បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ ជាមួយពុទ្ធបរិស័ទនៅវត្តបល្ល័ង្ក

ថ្ងៃអង្គារ ទី ១៧ កញ្ញា ២០១៩​
3

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ ជាមួយពុទ្ធបរិស័ទនៅវត្តបល្ល័ង្ក ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកស្រី មន្ត្រីរាជការ និងពុទ្ធបរិស័ទបានរាប់បាត បង្សុកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ចំពោះមាតាបិតា ជីដូន ជីតា និង ញាតិ កាលទាំង ៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ ព្រមទាំងឧទ្ទិសដល់ ដួងវិញ្ញាណក្ខ័ន្តកម្មាភិបាល យុទ្ធជន មន្រ្តីរាជការ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ ៕

ចែករំលែក

បញ្ចេញយោបល់