ថ្នាក់ដឹកនាំខេត្ត ប្រារព្ធទិវាពលកម្មអនាម័យតាមដងផ្លូវជាតិលេខ៥ និងផ្លូវAC

ថ្ងៃអង្គារ ទី ១៧ កញ្ញា ២០១៩​
7

កំពង់ឆ្នាំង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់ លោក លោកស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលមានគេហដ្ឋានរស់នៅតាមដងផ្លូវជាតិលេខ៥ និងផ្លូវAC ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឲ្យបានជ្រាបថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង សហការជាមួយនឹងរដ្ឋបាលក្រុងកំពង់ឆ្នាំង ចៅសង្កាត់ទាំងបួន ធ្វើទិវាពលកម្មអនាម័យតាមដងផ្លូវជាតិលេខ៥ និងផ្លូវAC នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសអបអរសាទរបុណ្យភ្ជុំបិណ្ឌ និងពិធីអបអរទីក្រុងស្អាត។

សូមជម្រាបថា សេចក្តីជូនដំណឹងនេះ ជាការចាត់អញ្ជើញ លោក លោកស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួមទិវាពលកម្មដើម្បីទីក្រុងស្អាតរបស់ខេត្ត ៕

ចែករំលែក

បញ្ចេញយោបល់