ទីស្តីការគណៈរដ្ឋមន្ត្រី ស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ចោទប្រកាន់ និងដាក់ទោសជនក្បត់ជាតិ សម រង្ស៊ី ឲ្យធ្ងន់ធ្ងរបំផុត

ថ្ងៃសុក្រ ទី ១៣ កញ្ញា ២០១៩​
81

ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើដល់ស្ថាប័នមានសមត្ថកិច្ច អយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង និងធ្ងន់ធ្ងរបំផុតលើជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ដែលហ៊ានប្រមាថដ៏ធ្ងន់ធ្ងរបំផុត លើអង្គព្រះមហាក្សត្រ។

ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តីអគតិរបស់ទណ្ឌិត សម រង្ស៊ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមមេធាវីរាជរដ្ឋាភិបាល ចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត លើអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមនុ។

សេចក្តីថ្លែងការណ៍ដដែលសង្កត់ធ្ងន់ថា «ទីស្តីការគណៈរដ្ឋមន្ត្រី ស្នើក្រសួងស្ថាប័នមានសមត្ថកិច្ច ពិសេសស្ថាប័នអយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ ធ្វើការចោទប្រកាន់ និងដាក់ទោសជនដែលមានចរិតក្បត់ជាតិនេះ ឲ្យបានតឹងរ៉ឹងជាទីបំផុត» ៕

ចែករំលែក

បញ្ចេញយោបល់