ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋាកិច្ច និងចែកសញ្ញាបត្រ

ថ្ងៃព្រហស្បតិ៍ ទី ១២ កញ្ញា ២០១៩​
6

សៀមរាប ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាតំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋាកិច្ច និងចែកសញ្ញាបត្រ ដល់សិស្សនៃសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពេជ្រ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក អូស្វាល គិតលីរ អនុប្រធានក្រុមប្រឹក្សាភិបាលសាលា និងលោកស្រី ហែលហ្គាណាហ្គីនាយិកាសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូ និងមានការអញ្ជេីញចូលរួម ពីលោកសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរទេសចរណ៍ខេត្ត លោក លោកស្រី អ្នកនាងកញ្ញា ជាភ្ញៀវជាតិ -អន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ២៤៣នាក់ ។

ក្នុងពិធីបិទវគ្គនេះដែរ គឺដើម្បីថ្លែងអំណរគុណកោតសរសើរ ចំពោះគណៈគ្រប់គ្រងបុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ដែលបានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកន្លងមកប្រកបដោយជោគជ័យ ក្នុងគោលបំណងជួយរំលែកបន្ទុករបស់រាជរដ្ឋាភិបាល លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងចូលរួមបង្កើត និងពង្រីកទីផ្សារការងារក្នុងវិស័យទេសចរណ៍ដែលជាកត្តាសំខាន់ក្នុងការភិវឌ្ឍប្រទេសជាតិ ព្រមទាំងសិស្សានុសិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រដែលបញ្ជាក់ពីសម្បទាវិជ្ជាជីវៈផ្នែកសណ្ឋាគារ និងទេសចរណ៍ ប្រកបដោយជោគជ័យ ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិត និងជួយទ្រទ្រង់ជីវភាពគ្រួសារ សង្គមជាតិ និងលើកកម្ពស់សេវាកម្មផ្នែកទេសចរណ៍ក្នុងខេត្តសៀមរាបអោយកាន់តែប្រសើរជាងមុន។

ក្នុងនោះដែរគណៈអធិបតីក៏បានចែកវិញ្ញាបនបត្រដល់សិស្សានុសិស្សទាំងអស់ ដែលបានបញ្ចប់ដោយជោគជ័យនូវជំនាញចំនួន ៥ជំនាញ ក្នុងនោះជំនាញវិជ្ជាចម្អិនម្ហូបអាហារ ជំនាញវិជ្ជាធ្វើនំ ជំនាញសេវាកម្មភ្ញៀវ និងជំនាញប្រតិបត្តិការ៕

បញ្ចេញយោបល់