កិច្ចប្រជំុបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលក្រុងស្វាយរៀង

ថ្ងៃព្រហស្បតិ៍ ទី ១២ កញ្ញា ២០១៩​
3

ស្វាយរៀង៖ នៅថ្ងៃទី ១២ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលក្រុងស្វាយរៀង បានបើកកិច្ចប្រជំុបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលក្រុង ក្រោមអធិបតីភាពលោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង។

សមាសភាពចូលរួមមាន លោក លោកស្រីអភិបាលរងក្រុង លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងប្រដាប់អាវុធចំណុះសាលាក្រុងទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះ_ជំនាញនានាជុំវិញក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនទាំង៧សង្កាត់ក្នុងក្រុង លោក លោកស្រីមេភូមិទាំង៤៣ភូមិក្នុងក្រុង វត្តមានសរុប ៧៣ នាក់ ស្រី១៤ នាក់ ។

លោកអភិបាលក្រុងបានកោតសរសើរដល់លោក លោកស្រីសមាជិក សមាជិកា រនៃអង្គប្រជំុពីកិច្ចខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចសម្រេចបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនេះដែរលោកអភិបាលបានណែនាំ និងលើកផែនការសម្រាប់អនុវត្តបន្តដូចខាងក្រោម៖
១-បន្តការអនុវត្តការធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋទៀតអោយបានគ្រប់សង្កាត់
២-ពង្រឹងកម្លាំងប្រជាការពារតាមភូមិ
៣-ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
៤-បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន
៥-ត្រៀមរៀបចំពិធីបុណ្យជាតិ_អន្តរជាតិ
៦-ផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀង ស្ដីពី ការលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់វិញ្ញា បនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងលិខិតបញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩
៧-ការងារគ្រោះមហន្តរាយ
៨-ការងារពាក់ព័ន្ធអង្គការសង្គមស៊ីវិល
៩-ការរៀបចំកម្មវិធីវិនិយោគសង្កាត់ និងក្រុង
១០-កិច្ចអភិវឌ្ឍក្រុង
១១-ការរៀបចំសណ្ដាប់ធ្នាប់
១២-ការសម្របសម្រួលដោះស្រាយពាក្យបណ្ដឹងក្រៅប្រព័ន្ធតុលាការ
១៣-ការបង្កបង្កើនផលស្រូវរដូវវស្សា
១៤-បញ្ហាសុខភាពអនាម័យ តាមភូមិសង្កាត់
១៥-បញ្ហាដីធ្លី និងសំណង់ក្នុងក្រុង៕

បញ្ចេញយោបល់