សារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនលោកស្រី ខាំ ភៀន ភរិយាព្រឹទ្ធាចារ្យ ប៊ូ ថង និងក្រុមគ្រួសារ

ថ្ងៃព្រហស្បតិ៍ ទី ១២ កញ្ញា ២០១៩​
12

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនលោកស្រី ខាំ ភៀន ភរិយារបស់ព្រឹទ្ធាចារ្យ ប៊ូ ថង និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងជន្មាយុ៨២ ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតលោក ហ៊ុន សែន បានចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ ប៊ូ ថង សមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយព្រហ្ម វិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងទៀតថា ព្រឹទ្ធាចារ្យ ប៊ូ ថង បានខិតខំលើកកម្ពស់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង របស់បងប្អូនជនជាតិភាគតិច ហើយបានចូលរួមប្រែក្លាយតំបន់ភូមិភាគឦសាន ឲ្យក្លាយជាតំបន់មានការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស និងបានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុង ការបម្រើស្ថាប័នព្រឹទ្ធសភា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

សូមអានសារលិខិតរំលែកទុក្ខទាំងស្រុងខាងក្រោម៖

បញ្ចេញយោបល់