ទីស្តីការគណៈរដ្ឋមន្រ្តីចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩

ថ្ងៃពុធ ទី ១១ កញ្ញា ២០១៩​
19

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នំា២០១៩ នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិនិត្យនិងពិភាក្សាលើ៖ ១-គម្រោងទិញថាមពលអគ្គិសនីពីរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព២៤០០មេហ្កាវ៉ាត់ នៅតំបន់រ៉ែធ្យូងថ្ម នៅខេត្តសេកុង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ២-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ២.១.កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ២.២.កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។

ខាងក្រោមនេះគឺជាសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩៖

ចែករំលែក

បញ្ចេញយោបល់