ពិធីប្រកាសតែងតាំងលោក ជា ច័ន្ទកញ្ញា ជាអភិបាលស្រុកស្រែអំបិលជំនួសលោក ទួន សីលា ដែលត្រៀមទទួលភារកិច្ចថ្មីនៅសាលាខេត្តកោះកុង

ថ្ងៃពុធ ទី ១១ កញ្ញា ២០១៩​
7

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍ណែនាំដល់អភិបាលថ្មី នៃស្រុកស្រែអំបិល ត្រូវយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតដោយគោរពតាមច្បាប់លិខិតបដ្ឋានគតិយុត្តិនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយបានល្អប្រសើរ ពង្រឹង និងពង្រីកការទំនាក់ទំនង សាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធដើម្បីបង្កើននូវប្រសិទ្ធិភាពការងារដឹកនាំគ្រប់គ្រងរដ្ឋបាលស្រុក ដោយរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ទៅមុខថែមទៀត។

លោកស្រីអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ដែរថា អភិបាលស្រុកថ្មី ត្រូវពិនិត្យកែលម្អសោភ័ណភាពនិងដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងជាប្រយោជន៍បម្រើប្រជាពលរដ្ឋតាមតម្រូវការ។

ចំណែកឯលោក ជា ច័ន្ទកញ្ញា អភិបាលថ្មីស្រុកស្រែអំបិល បានទទួលយកនូវអនុសាសន៍របស់លោកស្រីអភិបាល និងប្តេជ្ញាចិត្តប្រឹងប្រែងអនុវត្តតាមអ្វីដែលច្បាប់កំណត់ក៏ដូចជាគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំខេត្តនិងរាជរដ្ឋាភិបាល ហើយលោកនឹងបន្តពង្រឹង និងបង្កើនសមត្ថភាពអោយកាន់តែទូលំទូលាយដើម្បីអនុវត្តតួនាទីភារកិច្ចអោយបានល្អត្រឹមត្រូវ៕

បញ្ចេញយោបល់