ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ទៅបំពេញទស្សនទៅកាន់ព្រះរាជាណាចក្រថៃ

ថ្ងៃពុធ ទី ១១ កញ្ញា ២០១៩​
5

តបតាមអញ្ជើញរបស់មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកនិងអគ្គមេបញ្ជាការកងទ័ពជើងគោកកងទ័ពភូមិន្ទថៃ ដែលជាសហប្រធាននៃសន្និសីទឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ គណៈប្រតិភូបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រថៃរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកលើកទី១១ អាយ ភី អេ ស៊ី ស៊ី (IPACC) នៅទីក្រុងបាងកក ដែលនៅក្នុងឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រថៃ បានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

នៅក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកលើកទី១១ អាយ ភី អេ ស៊ី ស៊ី (IPACC) នៅទីក្រុងបាងកក ដែលប្រទេសថៃ បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៩ នេះ មានប្រទេសជាង ៣០ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។ មានវត្តមានជូនដំណើរប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរួមមាននាយសេនាធិការ នាយសេនាធិការរង កងទ័ពជើងគោក អស់លោកជាមេបញ្ចាការរងកងទ័ពជើងគោក និងនាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកជាច្រើនរូបទៀត៕

បញ្ចេញយោបល់