ទស្សនៈ​មិត្ត​អ្នកអាន ៖ រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យកើតមាននូវជម្ងឺបដិវត្តន៍ពណ៌ជាថ្មី ដូចឆ្នាំ២០១៣ឡើយ

ថ្ងៃពុធ ទី ១១ កញ្ញា ២០១៩​
18

ដោយ​មើល​ឃើ​ញ​នូវ​ភាព​បរា​ជ័យ​លើ​ការ​ដើរ​ទៅ​សុំ​អង្វរករ​បរទេស ​ឱ្យ​ជួយ​ប្រោះជីវិត​នយោ​បាយ​​​ឱ្យ​នៅ​រស់​តទៅ​ទៀត​លែង​បាន​ ទណ្ឌិត​រត់​ចោល​ស្រុក​និង​គូ​កន​​ដែល​នៅ​សេស​សល់​ដ៏​តិច​តួ​ច​​​ បាន​រៀប​គម្រោង​មក​ញុះ​ញង់​ប្រមូល​ផ្តុំ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ប្រទេស​ឱ្យ​មក​ស្លាប់​ជំនួស​ខ្លួន​វិញ​ម្តង​ ដោ​យ​​ប្រកាស​​ថា​​ខ្លួន​​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុ​ជា​វិ​ញ​នៅ​ថ្ងៃ​ទី​៩​ ខែ​វិ​ច្ឆិ​កា​ ខា​ង​មុ​ខ​នេះ​។ មិន​​តែ​ប៉ុណ្ណោះ ទណ្ឌិត​រូប​នេះ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​អំណាច​តាម​រយៈ​ការ​កេណ្ឌ​មនុស្ស​ឱ្យ​មក​ធ្វើ​បដិវត្ត​ន៍​ពណ៌​​​ទ​ម្លា​ក់​​​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ជា​ប់​ឆ្នោ​ត​ដ​ដែ​ល​។​ តើ​ការ​ប្រ​មូល​ផ្តុំ​ម​នុ​ស្ស​ដើ​ម្បី​ឱ្យ​នា​យក​រដ្ឋ​មន្ត្រី​ ជា​ប់​​ឆ្នោត​​ចុះ​​ចេញ​ពី​តំណែ​ងជា​ការ​ត្រឹម​ត្រូវ​តាម​គោល​កា​រ​ណ៍​ប្រ​ជា​ធិ​ប​តេ​យ្យ​ឬ​ទេ​?​

ភាព​ទាល់​ច្រក​លើ​ផ្លូវ​នយោ​បាយ​នា​ពេល​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឱ្យ​ទណ្ឌិត​រត់​ចោល​ស្រុក​​ងា​ក​មក​​ជ្រើស​រើ​ស​ផ្លូវ​នៃ​ការ​ចង់​ឡើង​កាន់​អំណា​ច​តា​ម​បែ​ប​មិន​ប្រ​ជា​ធិ​ប​តេ​យ្យ​ ដោយ​យក​លេស​គេច​វេស​ចង់​រួច​ផុត​ពី​សំ​ណា​ញ់​ច្បា​ប់​ មក​ជា​ការ​ភ្នាល់​ការ​កេណ្ឌ​ចំនួន​ម​នុ​ស្ស​១​លាន​នាក់​ជា​ថ្នូរ​ឱ្យ​មាន​ការ​ចុះ​ចេញ​​ពី​​តំណែង​រប​ស់​នា​យក​រដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​ដោយ​ស្រប​ច្បាប់​ទៅ​វិញ​។​ ល្បិច​រាក់​កំផែល​នេះ​មិន​អាច​គេច​វេស​ពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​សមត្ថកិច្ច​បា​ន​​នោះ​​ឡើយ​ ហើយ​បើ​ទណ្ឌិត​រូប​នេះ​ពិត​ជាហ៊ាន​ធ្វើ​តាម​ការ​ប្រកាស​​របស់​ខ្លួន​មែន​នោះ​​ គុគ​ និង​ខ្នោះ​ដៃ​រង់ចាំ​ស្វាគមន៍​ជានិច្ច​ដូចអ្វី​ដែល​ទណ្ឌិត​រូប​នេះ​ធ្លាប់​បាន​គិត​រួច​មក​ហើយ​ថា​ខ្លួន​នឹង​​ត្រូវ​សមត្ថកិច្ច​ចាប់​ញាត់​គុគ​យ៉ាង​ពិត​ប្រាកដ​។

តាម​ពិត​ ចេ​ត​នា​នៃ​ការ​ញុះ​ញង់​កេណ្ឌ​មនុស្ស​ឱ្យ​មាន​ការ​ប្រ​មូល​ផ្តុំ​នេះ​គឺ​ជា​ទម្រង់​នៃ​ការ​ធ្វើ​បដិវត្ត​​ន៍ព​ណ៌​ប្រ​ជា​ជន​ដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​កាល​ពី​ឆ្នាំ​២​០​១​៣​ ម្តង​រួច​មក​ហើយ​ ហើយ​ត្រូវ​ទទួល​បរា​ជ័យ​យ៉ាង​អា​ម៉ា​ស​ទៀត​ផង​។​ ការ​ដណ្តើម​អំណាច​តាម​បែប​បដិវត្ត​ន៍ពណ៌​ជា​ថ្មី​បែប​នេះ​គឺ​ជា​ការ​ដើរ​ឃ្លាត​ឆ្ងាយ​​ពី​គន្លង​នៃ​គោល​ការ​ណ៍​ប្រ​ជា​ធិ​ប​តេ​យ្យ​ ហើយ​គឺ​ជា​រឿ​ង​ខុស​ច្បាប់​ដែល​នាំ​ឱ្យ​មាន​គ្រោះ​មហន្ត​រាយ​ដ៏​ធ្ងន់​ធ្ងរ​ស​ម្រា​ប់​ប្រ​ជា​ជ​ន​ និង​ប្រ​ទេស​ជា​តិ​ទាំ​ង​មូល​។​ ស​ម្រែ​ក​វិល​ចូល​ស្រុក​ដ​ដែល​ៗ​នេះ​ គឺ​ប្រៀប​ដូច​ជា​សម្លេង​កូន​ក្អាត់​ កង្កែប​ ហ៊ីង​ ស្រែ​ក​អង្វរ​មេឃ​ឱ្យ​បង្អុល​ទឹក​ភ្លៀង​ដូច្នោះ​ដែ​រ ប៉ុន្តែ​ ប្រសិន​បើ​មេឃ​មិន​ធ្លាក់​ភ្លៀង​ទេ​នោះ​ ក្អាត់​ ហ៊ីង​ កង្កែប​ ទាំង​នោះ​នឹង​រត់​ចូល​ពួន​សម្ងំ​នៅ​ក្នុង​រូង​វិញ​ជា​មិន​ខាន​។ យ៉ាង​ណា​មិ​ញ​ គ​ម្រោ​ង​ប្រ​កា​ស​ក្តែង​ៗ​ថា​នឹង​មាន​ប្រ​ជា​ពល​រដ្ឋ​ចេញ​ទៅ​ទទួល​ខ្លួន​រាប់​លាន​នាក់​នោះ​ គឺ​គ្រាន់​តែ​ជា​ស​ម្រែ​ក​ខ្យ​ល់​​ប៉ុណ្ណោះ​ ដោយ​ហេតុ​ថា​ ទ​ណ្ឌិ​ត​ សម​ រ​ង្ស៊ី​ ដឹង​ច្បាស់​ណាស់​ថា​ បើ​មក​ដល់​កម្ពុជា​ពេ​ល​យប់​​ត្រូវ​ចាប់​ខ្លួន​ទាំង​យប់​ ហើយ​បើ​មក​ដល់​ពេ​ល​ថ្ងៃ​​ត្រូ​វ​ចាប់​ខ្លួន​ទាំង​ថ្ងៃ​​ជា​មិ​ន​ខា​ន​ ដូ​ច្នេះ​ ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នេះ​កំ​ពុង​ស្ទង់​មើល​សន្ទុះ​នៃ​ការ​អូស​ទាញ​ម​នុ​ស្ស​ឱ្យ​មក​ស្លាប់​ជំ​នួ​ស​ខ្លួ​ន​ជា​មុន​ បើ​គ្មាន​ប្រ​សិ​ទ្ធ​ភា​ព​ទេ​ ​ពួ​ក​គេ​នឹ​ង​នៅ​ស​ម្ងំ​សុខ​ឯ​បរ​ទេ​ស​ជា​ប​ន្ត​ទៀ​ត​ជា​​មិ​ន​ខា​ន​។​

បទ​ពិ​សោ​ធ​ន៍​នៃ​កា​រ​ញុះ​ញ​ង់​ប្រ​ជា​ជ​ន​ឱ្យ​ធ្វើ​ប​ដិ​វ​ត្តន៍​ពណ៌​ នៅ​បណ្តា​ប្រ​ទេ​ស​មួ​យ​ចំ​នួ​ន​នៅ​ម​ជ្ឈឹ​ម​បូ​​​​​​ពា៍​ បាន​ប​ន្ស​ល់​ទុ​ក​នូ​វ​ស​ង្គ្រា​ម​ស៊ី​វិ​ល​ដ៏​រ៉ាំ​រ៉ៃ​ ​និ​ង​កា​រ​ស្លា​ប់​ ​វិ​នា​ស​ព្រា​ត់​ប្រា​ស់​គ្រួ​សា​រ​គួ​រ​ឱ្យ​ខ្លោ​ច​ផ្សា​ ដែ​​ល​​​​ប្រ​ជា​ជន​កម្ពុជា​ប​ច្ចុ​ប្ប​ន្ន​បា​ន​មើ​ល​ឃើ​ញ​ និ​ង​យ​ល់​ដឹ​ង​តា​ម​រ​យៈ​សា​រ​ព័​ត៌​មា​ន​ជា​តិ​ ​និ​ង​អ​ន្ត​រ​ជា​តិ​ ហើ​យ​ដែល​ប្រជា​ជ​ន​ក​ម្ពុ​ជា​យើ​ង​ត្រូ​វ​ជៀ​ស​វា​ង​ឱ្យ​ឆ្ងា​យ​។​ ​ដូ​ច្នេះ​ ​ប្រ​ជា​ជ​ន​យើ​ង​ទាំ​ង​អ​ស់​គ្នា​ដា​ច់​ខា​ត​កុំ​ជឿ​តា​ម​កា​រ​ញុះ​ញ​ង់​រ​ប​ស់​ទ​ណ្ឌិ​ត​ដែ​ល​កំ​ពុ​ង​មា​ន​ទោ​ស​ ​អូ​ស​ទា​ញ​ប​ង​ប្អូ​ន​ឱ្យ​ទៅ​កា​រ​ពា​រ​ទ​ណ្ឌិ​ត​រូ​ប​នេះ​ពី​ចំ​ណាត់​ការ​រប​ស់​ស​ម​ត្ថ​កិ​ច្ច​នោះ​ទេ​ ​ប៉ុ​ន្តែ​ ​ប​ង​ប្អូ​ន​ត្រូ​វ​រួ​ម​ស​ហ​កា​រ​ជា​មួ​យ​ស​ម​ត្ថ​កិ​ច្ច​ក្នុ​ង​កា​រ​ចា​ប់​ទ​ណ្ឌិ​ត​នេះឱ្យ​បា​ន​​ ​ដើ​​​ម្បី​​ប​​​ញ្ចៀ​​​ស​​នូ​​​វ​​​គ្រោះ​​​ម​​​ហ​​ន្ត​​​រា​​​យ​​​ដ​ល់​​​ប្រ​​​ទេ​​​ស​​​ជា​​​តិ​​​យើ​​​ង​​​។​

​យើងដឹងហើយថា លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស មិន​មែន​មាន​អ្នក​គាំ​ទ្រ​ត្រឹម​មួយ​លាន​នាក់​នោះ​​ទេ​ ប៉ុន្តែ​ចំនួ​ន​អ្នក​គាំ​ទ្រ​គឺ​ជាង​៥​លាន​នា​ក់​ឯ​ណោះ​ក្នុង​ចំ​ណោ​ម​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ជិត​៧​លាន​នាក់​។​ ដូច្នេះ​ គ្មាន​ហេតុ​ផល​ណា​ ដែល​ទណ្ឌិត​រត់​ចោល​ស្រុក​មក​ដាក់​លក្ខ​ខណ្ឌ​ភ្នាល់​ឱ្យ​មាន​ការ​ចុះ​ចេញ​ពី​តំណែង​បែប​ឆ្កួ​​ត​លី​លា​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​ ចំ​ណាត់​ការ​ផ្លូវ​ច្បាប់​ចំ​ពោះ​ទ​ណ្ឌិ​ត​រ​ត់​ចោ​ល​ស្រុ​ក​ និង​គូ​កន​ មួយ​ក្តាប់​តូច​ដែល​បាន​ និង​កំពុង​រៀប​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៍​ជា​ថ្មី​នៅ​កម្ពុ​ជា​ នៅ​ថ្ងៃ​ទី​៩​ ខែ​វិ​ច្ឆិ​កា​ ខាង​មុខ​នេះ​ ពិត​ជា​មិន​អា​ច​អត់​ឱ​ន​ឱ្យបាន​​​ជា​​ដា​​ច់​​ខា​ត​​។​

សរុប​មក​ ផែន​ការ​កេណ្ឌ​ប្រជាពលរដ្ឋរបស់​ទណ្ឌិត​រត់​ចោល​ស្រុក​​ ​ឱ្យមក​តវ៉ា​ដើម្បីឱ្យ​នា​យក​រដ្ឋ​មន្ត្រី​​ជា​ប់​​​ឆ្នោត​​​ចុះ​​​ចេញ​​ពី​​តំណែ​ង នៅថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ​នេះ​ ​គឺ​ជា​អំពើ​​​​ដែល​ខុស​ច្បាប់​ទាំង​ស្រុង ហើយ​ប្រជាពលរដ្ឋ​យើង​គ្រប់​រូប​មិន​ត្រូវ​ជឿ​ និង​ធ្លាក់​​​ក្នុង​​​ការ​​​អូស​​​ទា​​ញ​របស់​ទណ្ឌិត​ឆ្កួត​លីលា​នេះ​ទេ​ ព្រោះ​វា​នឹង​នាំ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​បែក​បាក់​និង​អស្ថេរភាព​សង្គម​។​​​

ចាប់​​តាំង​​ពី​​ឆ្នាំ​​១៩៩៣​​មក​ ការ​​ឡើង​​កាន់​​អំណាច​​ត្រូវ​​ធ្វើ​​តាម​​រយៈ​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ពី   ប្រ​ជា​ព​ល​រដ្ឋ​​​។​​ រ​ហូ​ត​​ម​ក​​ដ​ល់​​អា​ណ​ត្តិ​​ទី​​៦​​នេះ​​ រា​ជ​​រ​ដ្ឋា​​ភិ​​បា​​ល​​​​ដែ​ល​​​ជា​ប់​​ឆ្នោ​តដឹ​ក​​នាំ​​ប្រ​ទេ​ស​​​បា​ន​​គោ​រព​​យ៉ា​ង​​​ខ្ជា​ប់​​ខ្លួ​ន​​នូ​វ​​រដ្ឋ​ធម្ម​នុញ្ញ​​ ដែល​​​ជា​ច្បាប់​​កំ​ពូល​​​ដោ​យ​ធ្វើ​​កា​រ​​បោះ​​ឆ្នោត​​ជា​ទៀង​​ទាត់​​រៀង​​រាល់​៥​ឆ្នាំ​​ម្តង​​។​កា​រ​​ដណ្តើ​ម​​អំណា​ច​​តាម​​វិ​ធី​​ផ្សេង​​ដែល​​មាន​​ល​ក្ខណៈ​​ជា​ការ​ធ្វើ​​​ប​ដិវត្ត​​ពណ៌​​គឺ​​ជា​រឿង​​ខុស​​ច្បាប់​​ និ​ង​ខុស​​ពី​​​ការ​អនុវត្ត​​នូវ​​គោល​​ការណ៍នៃ​លទ្ធិ​​ប្រជាធិបតេយ្យ ហើយ​ផ្ទុយ​ទាំង​ស្រុង​ពី​​​ឆន្ទៈ​​​របស់​​ប្រជា​ពល​រដ្ឋ​ ដែល​​រាជ​រដ្ឋាភិបាល​កើត​ចេញ​ពីការ​បោះ​ឆ្នោត​​មិន​​អ​នុញ្ញា​ត្តិ​​ឱ្យ​​កើត​​មាននូវ​ជម្ងឺ​បដិវត្ត​ពណ៌​ ជាលើក​ទី​២​ដូច​កាល​​​ពី​​ឆ្នាំ​២០១៣ ​​ដើម្បី​​បំផ្លាញ​​សុខ​​សន្តិ​ភាព​ ការ​អភិ​វឌ្ឍ​​ និង​​​សេច​ក្តី​​​សុខ​​​សាន្ត​​របស់​​ប្រជាពលរដ្ឋ​ជា​ដាច់​​ខាត៕​
ដោយ​៖ សួន ចំរើន

បញ្ចេញយោបល់