ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តពោធិ៍សាត់

ថ្ងៃអង្គារ ទី ១០ កញ្ញា ២០១៩​
30

ពោធិ៍សាត់៖ លោក ឆេង សារឿន រដ្ឋលេខាធិការ តំ ណាង លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយករដ្ឋានរដ្ឋបាលកិច្ចការទូទៅ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គ នាយក នៃអគ្គនាយករដ្ឋានអធិការកិច្ច ប្រធាននាយក ដ្ឋានរដ្ឋបាល ប្រធាននាយកដ្ឋានបុគ្គលិក និងធនធាន មនុស្ស រួមទាំង អស់លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ឆេង សារឿន ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជូនដល់អង្គពិធីទាំងមូល និងបានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការក្រោមឱវាទចំណុះឲ្យមន្ទីរ ត្រូវពង្រឹងសមត្ថភាពខ្លួន ត្រូវអនុវត្តតួនាទី និងភារកិច្ចឲ្យសមស្របតាមតួនាទីរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ កិច្ច ខេត្តពោធិ៍សាត់ ជាពិសេសត្រូវពង្រឹងនឹងរក្សាសាមគ្គី ភាពឯកភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ក៏ដូចជា អង្គភាព និងមន្ទីរនានាជុំវិញខេត្ត។

យោងតាមប្រកាសលេខ ០៥៩/១៩ ទរពអ.ប្រក ចុះថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩ របស់ក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចត្រូវបានតែងតាំង លោក វ៉េត វិសេសបញ្ញា ពីអនុប្រធានមន្ទីរ ទៅជាប្រធាន មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការ កិច្ចខេត្តពោធិ៍សាត់ ជំនួសលោក សំ ណារិទ្ធិ អតីត ប្រធានមន្ទីរ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំង ជាអភិបាលស្រុកតាលោសែនជ័យ៕

បញ្ចេញយោបល់