លិខិតមិត្តអ្នកអាន៖ ៩ វិច្ឆិកា ជាថ្ងៃអន្សារបស់ទណ្ឌិតរត់ចោលគុក សម រង្ស៊ី!

ថ្ងៃអង្គារ ទី ១០ កញ្ញា ២០១៩​
6

ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការលើកឡើងពីការវិលត្រឡប់មក​កម្ពុជា​វិញរបស់ទណ្ឌិតរត់ចោល​គុក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ​​នេះ ដើម្បីចូលគុក។ ក៏ប៉ន្តែបែរជាទណ្ឌិតរូប​នេះ​អះអាងថា ចូលមកដើម្បីចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ញុះ​ញង់​ឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរាជរដ្ឋាភិបាល​ថែមទៀតផង។ អ្វីដែលកាន់​​តែគួរឱ្យ​អស់សំណើចនោះ គឺទណ្ឌិតរត់ចោលស្រុករូបនេះ អះអាងថា នឹងមានមនុស្សយ៉ាងតិច ១លាននាក់ អមដំណើរគាត់ចូលមកចាប់លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

ក្នុងនាមជាអ្នកតាមដានស្ថានភាពនយោបាយកម្ពុជាម្នាក់ ខ្ញុំគិតថា ការលើកឡើងរបស់ទណ្ឌិតរត់ចោលគុក​រូបនេះ គឺមានចេតនាចង់បំផ្លាញសន្តិភាព សន្តិសុខជាតិ និងបំផ្លាញសេចក្តីសុខរបស់ប្រជាព​ល​​រដ្ឋខ្មែរក្នុងស្រុក ពីព្រោះខ្លួនគិតថា ប្រសិនបើប្រទេសជាតិបានសុខ ប្រជាពលរដ្ឋបានសប្បា​យ នោះគឺជាបរាជ័យរបស់គាត់ ដោយ​សារ​ថា ឈ្មោះរបស់គាត់នឹងត្រូវជីកកប់ទៅក្នុងដីគ្មានថ្ងៃអ្នកដ​ទៃ​នឹកនាទៀតឡើយ។ ដូចនេះការលើកឡើងខាងលើ គ្រាន់តែជាការស្រែកត្រដរខ្យល់​របស់ទណ្ឌិត សម រង្ស៊ី ដែលប្រកបដោយភាពអស់សង្ឃឹមនៅក្នុងថ្ងៃអន្សានៃជីវិតន​យោបាយរបស់គាត់ ជាពិសេសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះតែម្តង។

ប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងមានការបោះ​​ឆ្នោតយ៉ាង​ទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង ហើយការប្រកាសរបស់ទណ្ឌិតរត់ចោលស្រុក ស​ម រង្ស៊ី វិលត្រឡប់មកកម្ពុជាដើម្បីចាប់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដោយប្រើអំណាចប្រជាជន និងឈា​មរបស់ប្រជាជនស្លូតត្រង់ដើម្បីខ្លួនបានកាន់អំណាចនោះ គឺជាទង្វើខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ ដែលលទ្ធផលមាន​តែបង្កវិនាសកម្ម បំផ្លាញសន្តិភាព និងការអភិវឌ្ឍជាតិតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋខ្មែរដឹងយ៉ាងច្បាស់ហើយថា ការចូលរួមស្វាគមន៍អមដំណើរទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយត្រឹមត្រូវនោះ គឺជាអំពើល្មើសច្បាប់ និងជាការចូលរួមធ្វើបដិវត្តន៍ព​ណ៌ជាមួយចលនាឧទ្ទាមក្រៅច្បាប់ ដែល​កម្លាំងមានសមត្ថកិច្ចដាច់ខាតត្រូវតែចាត់វិធានការ​ណ៍ច្បាប់ដើម្បីថែរក្សាសន្តិភាព ស្ថេរភាពសង្គម ទប់ស្កាត់ការបង្កចលាចលសង្គម ដើម្បីជាប្រយោ​ជន៍ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលកិច្ចការពារនេះ គឺជា​កាតព្វកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ប្រជា​ជនទូទៅ។

ប្រជាពលរដ្ឋដ៏ច្រើនលើសលុបយល់​ឃើញ​ច្បាស់​ថា ទង្វើរបស់ទណ្ឌិតក្បត់ជាតិតត្រកូល សម រង្ស៊ី ពុំមែនដើម្បីស្រោចស្រង់ជាតិអ្វីនោះឡើយ គឺដើម្បីតែមហិច្ឆិតាអំណាចរបស់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។ ប៉ុន្តែតាមធាតុពិត សារជាតិរបស់ទណ្ឌិតរូបនេះ គឺជាមនុស្សកំសាកខ្លាចគុកជាទីបំ​ផុត ពូកែតែខាងការញុះញង់បំបែកបំបាក់រវាងខ្មែរនិងខ្មែរ ធ្វើឱ្យខ្មែរស្អប់ខ្មែរ បំផ្លាញមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។ សម រង្ស៊ី នៅមិនសុខសោះឡើយនៅពេលដែលឃើញជាតិ និងប្រជាជនមាន​ការរីកចម្រើន មានសុខដុមរមនា ជួបជុំក្រុមគ្រួ​សារសាច់ញាតិបងប្អូន ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អប​អំបុក និងសំពះព្រះខែខាងមុខ គឺខ្លួនកំពុងតែខិតខំគ្រប់បែបយ៉ាងដើម្បីបំផ្លាញសេចក្តីសុខរបស់ប្រ​ជាពលរដ្ឋ ដែលកំពុងទទួលបានផល​ប្រយោជន៍ពីសុខសន្តិភាព និងការអភិវឌ្ឍ។

ប្រជាជនខ្មែរយើងច្បាស់ជាមិនយកចិត្តទុកដាក់ និងមិនធ្វើតាមការអំពាវនាវញុះញង់បំផ្លិចបំ​ផ្លា​ញជាតិឯងរបស់ទណ្ឌិតរត់ចោលគុក សម រង្ស៊ី ឡើយ។ ប្រជាពលរដ្ឋនៅពេលនេះ កំពុងតែរស់នៅដោយសុខសប្បាយរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងកំពុងត្រៀមខ្លួនទៅវត្តអារាមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខទៅតាមប្រពៃណីព្រះពុទ្ធសា​សនា ធ្វើទានរក្សាសី​ល ហើយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ខាងមុខ ប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីភាពព្រះករុណា សម្តេចព្រះបរមនាថ នរោត្ត​ម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សរុបមក ថ្ងៃទី៩ វិច្ឆិកា គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរទាំងអស់សប្បាយរីករាយអបអរសាទរទិវាបុណ្យឯករាជ្យជាតិ និងរីករាយជាមួយព្រះរាជពិធីបុណ្យអុំទូក ប៉ុន្តែសម្រាប់ ទណ្ឌិតក្បត់ជាតិតត្រកូល សម រង្ស៊ី នឹងដេកក្អួតឈាមកើតទុក្ខរហូតដល់ស្លាប់ដោយសារតែផែនការបដិវត្តន៍ពណ៌ថ្មីត្រូវបរាជ័យ៕

ដោយ៖ សារ៉ាដា

បញ្ចេញយោបល់