ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជលគីរី អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីជំរុញដោះស្រាយសំណូមពរដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាសាធារណៈ

ថ្ងៃអាទិត្យ ទី ៨ កញ្ញា ២០១៩​
5

ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកជលគីរី លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជលគីរី បានដឹកនាំកិច្ចប្រជុំពិភាក្សារកដំណោះស្រាយលើបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំព្រៃគ្រី ឃុំកំពង់អុស និងឃុំកោះថ្កូវ ដែលក្រុមការងារទទួលបានពីវេទិកាសាធារណៈកន្លងមក។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន អនុរដ្ឋលេខាធិការ លោក​ ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត ជាអនុប្រធានក្រុមការងារ​ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត​ ថ្នាក់ដឹកនាំស្រុក កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ៕

ចែករំលែក

បញ្ចេញយោបល់