លោក​ អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងដោះស្រាយ បញ្ហាសំណូមពររបស់ប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាសាធារណៈ នៅស្រុកទឹកផុស

ថ្ងៃអាទិត្យ ទី ៨ កញ្ញា ២០១៩​
6

ព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ ២០១៩​ នៅសាលាស្រុកទឹកផុស លោក អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងដោះស្រាយ បញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈក្នុងមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងសមាជិកក្រុមការងារ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត​ ក្រុមប្រឹក្សា គណៈអភិបាលស្រុកទឹកផុស កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សរុបចំនួន ៤២នាក់៕

ចែករំលែក

បញ្ចេញយោបល់