សមត្ថកិច្ចចម្រុះធ្វើការរុះរើសំណង់ខុសច្បាប់ចំនួន ០៨ខ្នង នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

ថ្ងៃសៅរ៍ ទី ៧ កញ្ញា ២០១៩​
6

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារចម្រុះនៃអាជ្ញាធរជាតិអប្សរា រដ្ឋបាលក្រុងសៀមរាប និងរដ្ឋបាលខេត្តសៀមរាប បានចាត់វិធានការណ៍រុះរើសំណង់ខុសច្បាប់ចំនួន ០៨ខ្នង មានម្ចាស់ឈ្មោះ ១.​ឡុត ប៉ុន​ ២.​ចាត់ ជីតា​ ៣.​ស៊ង់ រ៉ត​ ៤.​លេ កញ្ញា​ ៥.​សូ ផាត ៦.​មួន ម៉ុន​ ៧.នួន ប្រុស (ឆោម សារ៉ាន់) និង ៨.តាន់ សៀង ដែលសំណង់ទាំងនោះបានសាងសង់នៅលើដីកម្មសិទ្ធិឯកជនរបស់រដ្ឋដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

មូលហេតុចម្បងនៃការរុះរើគឺ សំណង់ទាំង០៨ខ្នងនេះសុទ្ធសឹងតែជាសំណង់សង់ថ្មីកាលពីឆ្នាំ២០១៧​និងឆ្នាំ២០១៩ ដែលស្ថិតនៅលើក្បាលដីដោះស្រាយគោលនយោបាយរួច ដែលជាកម្មសិទ្ធិឯកជនរបស់រដ្ឋ និងលើផ្លូវ ត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រង ស្របតាមអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល។ រីឯវិធានការរុះរើនាពេលនេះ គឺបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានធ្វើលិខិតជូនដំណឹងទៅម្ចាស់សំំណង់ខុសច្បាប់ទាំងនេះឱ្យរុះរើដោយស្ម័គចិត្ត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ប៉ុន្តែពួកគាត់មិនព្រមរុះរើឡើយ៕

 

ចែករំលែក

បញ្ចេញយោបល់