សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាអំពីការលើកឡើងរបស់លោក ពេជ្រ ស្រស់

ថ្ងៃសៅរ៍ ទី ៧ កញ្ញា ២០១៩​
16

កាលពីថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០១៩ លោក ពេជ្រ ស្រស់ ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានធ្វើការចោទប្រកាន់ថា អាជ្ញាធរជាតិអប្សរាពុំបានអនុវត្តតាមនូវអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងខ្លឹមសារនៃអនុក្រឹត្យលេខ១៥៨ អនក្រ.បកចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ អំពីការប្រទានកម្មជាកម្មសិទ្ធិជូនប្រជាជននូវរាល់ដីទាំងឡាយដែលគណៈកម្មការអន្តរក្រសួងពុំទាន់ដោះស្រាយគោលនយោបាយរួចរាល់ នៅក្នុងកិច្ចប្រជុំប្រចាំឆមាសនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ បានផ្សាយផ្ទាល់តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកពីសកម្មភាពរុះរើសំណង់ខុសច្បាប់ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដើម្បីបញ្ជៀសនូវការភ័ន្តច្រឡំជាសាធារណៈអំពីការលើកឡើងខាងលើ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាសូមធ្វើការបំភ្លឺដូចខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់