អភិបាលខេត្តកោះកុង បានអញ្ជើញចែកអំណោយដល់ប្រជាជនក្រីក្រ នៅភូមិនាងកុក និងភូមិចាំយាមចំនួន៩៥គ្រួសារ

ថ្ងៃចន្ទ ទី ២ កញ្ញា ២០១៩​
6

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង អមដំណើរដោយលោក ហាក់ ឡេង ប្រធានអនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមា លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង បានអញ្ជើញចែកអំណោយដល់ប្រជាជនក្រីក្រ នៅភូមិនាងកុក និងភូមិចាំយាម ចំនួន ៩៥ គ្រួសារ ដោយមួយគ្រួសារ ទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ចំនួន ៥០,០០០ រៀល ប្រារព្ធពិធីនៅវិទ្យាល័យ ហ៊ុន សែន ចាំយាម៕

ចែករំលែក

បញ្ចេញយោបល់