លោកស្រី សំ ថាវី ចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលមុខជំនាញកាត់ដេរ និងជំនាញកែសម្ភស្ស នៅមជ្ឈមណ្ឌលសិក្សា សហគមន៍ឃុំច្រេស

ថ្ងៃអាទិត្យ ទី ២៥ សីហា ២០១៩​
6

ស្វាយរៀង : នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ លោកស្រី សំ ថាវី អភិបាលរងស្រុកតំណាង លោក ថន ថាវុទ្ធា អភិបាលនៃគណ:អភិបាលស្រុកចន្ទ្រា និងលោក រដ្ឋ សុខា អនុប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលមុខជំនាញជំនាញកាត់ដេរ និងជំនាញកែសម្ផស្ស នៅមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំច្រេស ស្ថិតនៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សមាភាពអញ្ជើញចូលរួមមាន ប្រធានការិយាល័យអន្តរវិស័យសាលាស្រុកចន្ទ្រា លោកមេឃុំច្រេស លោកប្រធានមជ្ឈមណ្ឌលសហគមន៍ឃុំច្រេស លោកនាយកសាលាបឋមសិក្សា ហ៊ុន សែន ច្រេស
ក្រុមប្រឹក្សាឃុំច្រេស លោកមេភូមិគ្រប់ភូមិក្មុងឃុំច្រេស អ្នកគ្រូទាំងពីរជំនាញមជ្ឈមណ្ឌល សរុប៤៥នាក់។

ក្នុងឱកាសនោះដែរ លោកស្រី សំ ថាវី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោក ថន ថាវុទ្ធា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនៗដែលបញ្ចប់សិក្ខាសាលានៅថ្ងែនេះ និងយកទៅអនុវត្តន៍តាមជំនាញរបស់ខ្លួនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ហើយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។

ចំពោះប្អូនៗដែលចេះជំនាញហើយ ដូចជាសំអាងការ ផាត់មុខ កាត់ដេរ ពេលចេញពីសាលាត្រូវយកទៅអនុវត្តឲ្យបានល្អដើម្បីដោះស្រាយជីវភាពរបស់ខ្លួន ហើយត្រូវបន្តការសិក្សាលើមុខជំនាញបន្ថែមទៀត៕

បញ្ចេញយោបល់