សំរាមនៅក្នុងប្រឡាយបង្ហូរទឹកត្រូវបានក្រុមការងារចុះស្តារ និងសម្អាតបរិស្ថានក្នុងក្រុងសៀមរាប

ថ្ងៃអាទិត្យ ទី ២៥ សីហា ២០១៩​
4

សៀមរាប៖ បន្ទាប់ពីថ្នាក់ដឹកនាំខេត្តចុះពិនិត្យស្ថានភាពផ្លូវ ប្រឡាយ និងបរិស្ថានកាលពីថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៩ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសហការជាមួយអាជ្ញាធរក្រុងសៀមរាបបានចុះស្តារ និងសម្អាតសំរាមក្នុងប្រឡាយសំខាន់ៗ ក្នុងក្រុងសៀមរាប ដើម្បីបើកមុខទឹកហូរឱ្យបានលឿនជាងមុន ជៀសវាងមានការហូរយឺតធ្វើឱ្យលិចផ្លូវ។

ក្នុងនាមអាជ្ញាធរខេត្ត សូមបងប្អូនប្រជាពលរដ្ឋសហការចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវដោយសំអាតបរិស្ថាន អនាម័យ នៅតាមមុខផ្ទះរបស់ខ្លួនឱ្យបានជាប្រចាំ ត្រូវគិតគូរវិចខ្ចប់សំរាម និងកាកសំណល់ផ្សេងៗ យកទៅចោលក្នុងធុងសំរាម ព្រោះបញ្ហាសំរាម ចោលពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ៕

 

បញ្ចេញយោបល់