អភិបាលស្រុកតាលោសែនជ័យ រួមជាមួយក្រុមការងារភូមិឃុំ ចុះចែកពូជស្រូវសែនក្រអូប ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ភាពរាំងស្ងួត

ថ្ងៃអាទិត្យ ទី ២៥ សីហា ២០១៩​
4

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោក សំ ណារិទ្ធិ អភិបាលនៃគណៈអភិបាលស្រុក និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត រួមជាមួយក្រុមការងារភូមិឃុំ ចុះចែកជូនពូជស្រូវសែនក្រអូប ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទៃដីស្រែជួបប្រទះភាពរាំងស្ងួត ចំនួន២១៣៦ហត ផ្ទៃដីបានស្តាឡើងវិញបានចំនួន២៥២ហត ផ្តល់ស្រូវពូជចំនួន២៥,៣០០គក ស្មើនឹង ២៥៤ គ្រួសារ ។
មានចំនួន៦ភូមិ៖ ភូមិកោះស្វាយ ភូមិកោះវត្ត ភូមិព្រៃវាំង ភូមិបួរច្រេស ភូមិបឹងកក់ ភូមិគោករំល ហើយមានការអបអរសាទរពីបងប្អូនប្រជាពលរដ្ឋ ដោយភាពរីករាយ និងស្នាមញញឹម៕

បញ្ចេញយោបល់