កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួន៥៥ គ្រួសារ

ថ្ងៃសៅរ៍ ទី ២៤ សីហា ២០១៩​
7

ត្បូងឃ្មុំ : នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ជូនដល់គ្រួសារងាយរងគ្រោះ ជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារក្រីក្រចំនួន ៥៥គ្រួសារ នៅក្នុងក្រុងសួង ។

អំណោយដែលចែកជូន ១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ១ឡូ ទឹកស៊ីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា២ដប អាវយឺត៥អាវ និងថវិការ៥០.០០០រៀល ផងដែរ៕

 

បញ្ចេញយោបល់