និស្សិតជប៉ុនចុះកម្មសិក្សាស្វែងយល់អំពីការងារគ្រប់គ្រងបេតិកភ័ណ្ឌពិភពលោកក្នុងតំបន់រមណីយដ្ឋានអង្គរ

ថ្ងៃព្រហស្បតិ៍ ទី ២២ សីហា ២០១៩​
8

ក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន២របស់ជប៉ុន បានផ្តើមចុះកម្មសិក្សានៅរមណីយដ្ឋានអង្គររយៈពេល២សប្ដាហ៍ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០១៩។ កម្មសិក្សានេះ ធ្វើឡើងក្រោមអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យជប៉ុន និងអាជ្ញាធរជាតិអប្សរា ដែលបានធ្វើឡើងជាមួយសាកលវិទ្យាល័យ Kanazawa ពីឆ្នាំ២០១០មក រីឯសាកលវិទ្យាល័យ Komatsu ពីឆ្នាំ២០១៦ និងបានទទួលនិស្សិតឱ្យមកចុះធ្វើកម្មសិក្សានៅអាជ្ញាធរជាតិអប្សរាជារៀងរាល់ឆ្នាំ និងមាននាយកដ្ឋានគ្រប់គ្រងទឹកជាអ្នកទទួលបន្ទុកដឹកនាំនិស្សិតចុះធ្វើកម្មសិក្សានេះ។

នៅឆ្នាំ២០១៩នេះនិស្សិតដែលចុះកម្មសិក្សានៅពេលនេះសរុបមានចំនួន៦ (ស្រី៤រូប) ក្នុងនោះមកពីសាកលវិទ្យាល័យ Kanazawa ចំនួន៣រូប និងសាកលវិទ្យាល័យ Komatsu ចំនួន៣រូប រួមនិងមេក្រុមមួយរូប និងសាស្រ្ដាចារ្យដឹកនាំចំនួន២រូប សរុបចំនួន៩រូប។

គោលបំណងការចុះកម្មសិក្សារបស់និស្សិតជប៉ុន គឺឱ្យពួកគាត់បានសិក្សាស្វែងយល់ពីការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ដូចជាកិច្ចការអភិរក្ស ការគ្រប់គ្រងទឹក ការគ្រប់គ្រងធនធានធម្មជាតិ និងឱ្យស្វែងយល់ពីវប្បធម៌ ប្រពៃណី និងរបៀបរស់នៅរបស់អ្នកស្រុកក្នុងតំបន់អង្គរជាដើម។ល៕

បញ្ចេញយោបល់