អំណោយសង្រ្គោះបន្ទាន់ត្រូវបានចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទីទាល់ក្រចំនួន៤៨៤ គ្រួសារនៅក្នុងស្រុកចុងកាល់

ថ្ងៃចន្ទ ទី ១៩ សីហា ២០១៩​
5

ឧត្តរមានជ័យ៖ ដោយមើលឃើញពីជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុកចុងកាល់ នៅព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៩ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសួរ សុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តឧត្ដរ មានជ័យ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរា។

ក្នុងនោះ លោក រឹទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ បានធ្វើសេចក្តីរាយកាណ៍ អំពីពលរដ្ឋដែលមកទទួលអំណោយសង្រ្គោះ គឺមានចំនួន៤៨៤គ្រួសារ មកពីចំនួន៤ គឺឃុំក្រសាំង និងឃុំពង្រ ឃុំចុងកាល់ និងឃុំជើងទៀន។

បន្ទា ប់ពី លោក ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តឧត្ដរមានជ័យ បានមានមតិស្វាគមន៍ និងធ្វើការសំណេះសំណាលរួចមក លោក ប៉ែន កុសល្យ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុក្ខដាក់ដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋនៅមូល ដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រកុមារកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរាគ្មានទីពឹង ដោយផ្អែកទៅលើប្រធានបទ (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់ គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោលឡើយ)។

លោកអភិបាលខេត្ត ក៏បានជំរុញឲ្យ មន្ត្រីអាជ្ញាធរមូល ដ្ឋាន ក៏ដូចជាអង្គភាពពាក់ព័ន្ធត្រូវចុះស្រង់ទិន្នន័យ និងឈ្មោះ ប្រជាពលរដ្ឋដែលជួបនូវការលំបាកដើម្បីឱ្យ មានមូលដ្ឋានច្បាស់លាស់ ក្នុងការចែកអំណោយ ដែលជាស ក្ខីភាពមួយ ឆ្លុះបញ្ចាំងឲ្យឃើញនូវស្មារតីយកចិត្តទុកដាក់ខ្ពស់ និងគោរពស្រលាញ់ប្រជាពលរដ្ឋគ្រប់ៗរូប។ លោក
ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ការរស់នៅតាមរយៈការហូបស្អាត ផឹកស្អាត និង រស់នៅស្អាត។

គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនដល់ប្រជា ពលរដ្ឋទាំង៤៨៤គ្រួសារ ដោយម្នាក់ៗទទួលបាន អង្ករ២៥ គីឡូក្រាម មី១កេស ឃីត១កញ្ចប់ ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់