សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធសន្និបាតសាខា អាណត្តិទី២ (២០១៩-២០២៥)

ថ្ងៃសៅរ៍ ទី ១៧ សីហា ២០១៩​
4

ត្បូងឃ្មុំ៖​ ក្នុងអង្គសន្និបាតអាណត្តិទី២នេះ កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានកិត្តិយសសាខា និងលោក​ ស៊ាក ឡេង អនុប្រធានកិត្តិយសសាខា និងអនុប្រធាន២២រូបទៀត​ សម្រាប់​សាខា​ខេត្ត​ត្បូង​ឃ្មុំ​។ 

នាឱកាសសន្និបាតសាខា បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី២ ដែលមានសមាសភាពចំនួន១៥រូប ក្នុងនោះពេញសិទ្ធ១៣រូប និងបំរ៉ុង២រូប។ ក្នុងនោះលោក ជាម ច័ន្ទសោភ័ណ ជាប្រធានគណៈកម្មាធិការសាខា​ខេត្ត​ លោក​ ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោក គន់ សុភា និងលោក កែវ វណ្ណៈ ជាអនុប្រធាន​ លោក សុខ ភក្តី ហេរញ្ញិក និង លោក ម៉ៅ ឌុង ជាលេខាធិការគណៈកម្មាធិការសាខា។

សូមបញ្ជាក់ថា៖ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ បានប្រារព្ធសន្និបាតសាខា អាណត្តិទី២ (២០១៩-២០២៥) ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក ស៊ាក ឡេង អនុប្រធានកិត្តិយសសាខា លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា អាណត្តិទី២នេះ និងជាប្រធានអង្គសន្និបាតព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល អ្នកសង្កេតការណ៍ មន្ទីរពាក់ព័ន្ធ ក្រុមប្រតិបត្តិសាខា និងក្រុមយុវជនកាកបាទក្រហមកម្ពុជា៕

បញ្ចេញយោបល់