ប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA)

ថ្ងៃសៅរ៍ ទី ១៧ សីហា ២០១៩​
4

ខេត្តពោធិ៍សាត់៖​ ប្រជាពលរដ្ឋប្រមាណជាង2836នាក់ នៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមការយកចិត្តទុកដាក់ពី លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង
លោក​ ម៉ៅ ធនិន សមាជិកគណ:កម្មមាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានគណៈកម្មមាធិការបក្សខេត្ត

ពិធីនេះត្រូវបានប្រារព្ធឡើង ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ស្ថិតក្នុងភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ព្យាបាល បានឲ្យដឹងថា ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់នេះ មានដូចជា ពិនិត្យ និងព្យាបាលជំងឺទូទៅ វះកាត់តូច ព្យាបាលជំងឺមាត់ធ្មេញ ព្យាបាលច្រមុះ បំពង់ក ពិនិត្យអេកូបេះដូង រោគស្ត្រី ពិនិត្យអេកូស្ត្រីមានផ្ទៃពោះ និងព្យាបាលឬសដូងបាត ព្រមទាំងបានបញ្ជូនករណីធ្ងន់ធ្ងរ ទៅព្យាបាលបន្តនៅភ្នំពេញដោយមិនគិតប្រាក់ពីបងប្អូនប្រជាពលរដ្ឋឡើយ ។

គួររំលឹកផងដែរថា នេះជាលើកទី២ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះធ្វើសកម្មភាពមនុស្សធម៌ ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ គឺលើកទី១នៅឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់៕

បញ្ចេញយោបល់