ថវិកាចំនួន ៣១,០០០ ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានប្រគល់ជូនក្រុមកីឡាករបាល់ទាត់អាយុក្រោម ១៨ឆ្នាំ!

ថ្ងៃសៅរ៍ ទី ១៧ សីហា ២០១៩​
11

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស យប់ថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទាត់អាយុក្រោម ១៨ឆ្នាំ ដែលទើបនឹងត្រឡប់មកពីប្រទេសវៀតណាម។

ក្នុងឱកាសសំណេះសំណាលនោះផងដែរ លោកនាយឧត្តមសេនីយ៍ ក៏បានប្រគល់ថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដល់កីឡាករ និងក្រុមការងារសរុបចំនួន ៣១នាក់ក្នុងម្នាក់ៗទទួលបានចំនួន ១,០០០ដុល្លារ សរុបចំនួន ៣១,០០០ ដុល្លារ៕

បញ្ចេញយោបល់