ក្រុមការងារខេត្តកំពង់ឆ្នាំង នាំអំណោយនិងថវិកាពីរបស់ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចចូលបុណ្យសពកុមារី២នាក់រងគ្រោះដោយលង់ទឹកស្លាប់

ថ្ងៃសុក្រ ទី ១៦ សីហា ២០១៩​
2

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោកស្រី ឈុំ ចាន់សុខ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោកស្រី អោក សុភារី អភិបាលរងស្រុករលាប្អៀរ បានអញ្ជើញចុះសាកសួរសុខទុក្ខចូលរួមរំលែកទុក្ខនិងនាំយកអំណោយនិងថវិការបស់លោក ទៀង ថៃ និងលោកស្រី វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ទៅចូលបុណ្យសពកុមារី ០២នាក់ ត្រូវជាបងប្អូនជីដូនមួយ បានលង់ទឹកស្លាប់ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នៅភូមិ ចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរដែលសពកុមារីទី១.ឈ្មោះ ឈន សុទ្ធរក្សា អាយុ ៩ឆ្នាំ ឪពុកសពឈ្មោះ ឈន កុសល និងម្ដាយសពឈ្មោះ បឿន សំឡូត ,សពកុមារីទី២.ឈ្មោះ សាំង កញ្ចនា អាយុ ៧ឆ្នាំ ឪពុកសពឈ្មោះ ស៊ឹម វុឌ្ឍី និងម្ដាយសពឈ្មោះ ជួប សុត សពទាំងពីរ នៅភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ។

ក្នុងឱកាសនោះលោកស្រី ឈុំ ចាន់សុខ បាននាំយកអំណោយនិងថវិកា ទៀង ថៃ និងលោកស្រី វណ្ណ លុយ ចូលបុណ្យសពជាមួយគ្រួសារសពកុមារីទាំង២ក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាមនិងថវិកា២០ម៉ឺនរៀលនិងលោកស្រី ឈុំ ចាន់សុខ បានចូលបុណ្យក្នុងមួយៗគ្រួសារចំនួន៥ម៉ឺនរៀលផង៕

បញ្ចេញយោបល់